We TV Cambodia

ក្រុមហ៊ុនចំនួន៤ ដែលមានទំហំទឹកប្រាក់វិនិយោគជាង ១៤លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ

ក្រុមហ៊ុនចំនួន៤ ដែលមានទំហំទឹកប្រាក់វិនិយោគជាង ១៤លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ប្រភព៖ ហ្វេសប៊ុក)

យោងតាមការប្រកាសនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា តាមសំណើរសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១, ក្រុមហ៊ុន WORLD BEST FEATHER CO., LTD. គម្រោងបង្កើតរោងចក្រផលិតសំឡីពីរោមសត្វ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពោធិរោងលិច ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៨១កន្លែង។

(ប្រភព៖ ហ្វេសប៊ុក)

២-“HUA WU GARMENT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២០កន្លែង។

(ប្រភព៖ ហ្វេសប៊ុក)

៣-“BAO HAO CHANG PACKING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកេសកាតុងនិងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង។

(ប្រភព៖ ហ្វេសប៊ុក)

៤-“T.S SPORT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឯកភាព ឃុំខ្ចុំត្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៤៨កន្លែង។

(ប្រភព៖ ហ្វេសប៊ុក)

គូសបញ្ជាក់ផងដែរថា ត្រឹមត្រីមាសទី១នេះ មានក្រុមហ៊ុន និងរោងចក្រជាច្រើនបានមកវិនិយោគនៅកម្ពុជា ហើយការវិនិយោគនេះដែរ នឹងអាចផ្ដល់ការងាររាប់ពាន់កន្លែងដល់ប្រជាជនកម្ពុជា ក៏ដូចជាជួយជម្រុញសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles