We TV Cambodia

ក្រុមហ៊ុនចិន Kingtel ទទួលបានជោគជ័យជ័យក្នុងការតេស្តសាកល្បងសេវា5G នៅកម្ពុជា

ក្រុមហ៊ុនចិន Kingtel ទទួលបានជោគជ័យជ័យក្នុងការតេស្តសាកល្បងសេវា5G នៅកម្ពុជា

(ប្រភព៖ Google)

ក្រុមហ៊ុនចិន Kingtel Communications Ltd បានសាកល្បងដោយជោគជ័យនូវបច្ចេកវិទ្យាឥតខ្សែល្បឿនលឿនជំនាន់ទី៥ របស់ខ្លួនសម្រាប់បណ្តាញឌីជីថលដែលគេស្គាល់ថាជាបណ្តាញ 5G នៅក្នុងប្រទេសកម្ពុជា។

សមិទ្ធិផលនេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុនចិន Kingtel Communications Ltd និងក្រុមហ៊ុន Huawei Technologies Co Ltd បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូនៅទីក្រុងសិនជិន ប្រទេសចិនកាលពីខែកញ្ញាឆ្នាំមុន។

កិច្ចព្រមព្រៀងរវាង ក្រុមហ៊ុន Kingtel និង Huawei (ប្រភព៖ Google)

ក្រុមហ៊ុន Kingtel នឹងបន្តសហការជាមួយក្រុមហ៊ុន Huawei ដើម្បីបង្កើតបណ្តាញសេវា 5G ដំបូងគេនៅកម្ពុជា និងធ្វើការជាមួយគ្នាឆ្ពោះទៅរកសមិទ្ធិផលនាពេលអនាគត។ ក្រុមហ៊ុន Kingtel មានផែនការមេដើម្បីសាងសង់ស្ថានីយ៍មូលដ្ឋាន 5G ប្រមាណ ៣០០០ស្ថានីយ៍នៅកម្ពុជាក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខទៀត។

(ប្រភព៖ Google)

តាមការគ្រោងទុកបណ្តាញ 5G នឹងត្រូវដាក់ឱ្យដំណើរការជាលក្ខណៈពាណិជ្ជកម្ម និងអាចបម្រើដល់ប្រជាជនកម្ពុជាជាង ៩០% នៅចុងឆ្នាំ២០២០ ។ បណ្ដាញ 5G នេះនឹងអនុញ្ញាឲ្យប្រើប្រាស់នៅក្នុងមុខងារឧស្សាហកម្ម និងរដ្ឋាភិបាលឲ្យដំណើរការបានយ៉ាងមានប្រសិទ្ធិភាពនៅលើអ៊ីនធឺណិត និងជួយពន្លឿនការងារផ្សេងៗទៀត ហើយវាក៏នឹងអាចជួយឱ្យប្រទេសកម្ពុជាចូលរួមក្នុងបដិវត្តឧស្សាហកម្មទី៤ ដែលចាំបាច់សម្រាប់សេដ្ឋកិច្ចឌីជីថលនាពេលអនាគត និងឆ្ពោះទៅរកភាពជោគជ័យផងដែរ។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles