We TV Cambodia

ក្រុមហ៊ុនចិនសម្រុកបង្កើតវ៉ាក់សាំងកូវីដ១៩ ស្របពេលអាមេរិកប្រកាសប្រសិទ្ធិភាពថ្នាំរបស់ខ្លួនដល់៩០%

ក្រុមហ៊ុនចិនសម្រុកបង្កើតវ៉ាក់សាំងកូវីដ១៩ ស្របពេលអាមេរិកប្រកាសប្រសិទ្ធិភាពថ្នាំរបស់ខ្លួនដល់៩០%

ក្រុមហ៊ុនចិនជាច្រើនកំពុងស្ទុះស្ទារក្នុងការបង្កើតវ៉ាក់សាំងកូវីដ១៩ ខណៈបច្ចុប្បន្នក្រុមអ្នកពិសោធន៍ចិននៅបន្តការធ្វើតេស្តសាកល្បងនៅឡើយ ស្របពេលដែលក្រុមហ៊ុនរបស់ឯណោះវិញទើបនឹងបានប្រកាសពីវ៉ាក់សាំងរបស់ខ្លួនថាមានប្រសិទ្ធិភាព៩០%។

ក្នុងខណៈដែលក្រុមហ៊ុន Pfizer របស់អាមេរិកទើបតែបានប្រកាសកាលពីពេលថ្មីៗនេះថា វ៉ាក់សាំងរបស់​ខ្លួនអាច​មានប្រសិទ្ធភាព​៩០% ក្នុង​ការ​ការពារ​ជំងឺ​កូវីដ១៩ ។ ក្រុមហ៊ុនរបស់ចិនឯណោះវិញ បានសម្រុកសាកល្បងធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ លើមនុស្សរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ដើម្បីពន្លឿនការធ្វើតេស្តរបស់ខ្លួនឲ្យបានឆាប់រហ័ស។

សូមបញ្ជាក់ថា វ៉ាក់សាំងដែលគេយកមកសាកល្បងមានរាប់រយប្រភេទ​ ប៉ុន្តែគិតមកទល់បច្ចុប្បន្ននេះ​មានវ៉ាក់សាំងប្រមាណតែ ១០ប្រភេទប៉ុណ្ណោះទូទាំងពិភពលោក ដែលបានឈានដល់ការធ្វើតេស្តដំណាក់កាលទី៣ (ជាដំណាក់កាលចុងក្រោយ) ហើយក៏មិនទាន់មានវ៉ាក់សាំងណាមួយត្រូវបានប្រកាសជាផ្លូវការនោះដែរ។

អត្ថបទដោយ៖ Nevin

Related Articles