កម្មវិធីកម្សាន្ដលើទូរស័ព្ទដៃមួយប្រភេទ របស់ក្រុមហ៊ុនប្រទេសចិន នឹងប្រកាស់លក់ជាផ្លូវការ ក្នុងតម្លៃទីផ្សារ ដល់ទៅ ៨០៦លានដុល្លារ ក្រោយពីទទួលរងសម្ពាធខ្លាំងពីរដ្ឋាភិបាលអាមេរិក លើក្ដីព្រួយបារម្ភនៃការប្រើប្រាស់កម្មវិធីមួយនេះក្នុងគោលបំណង មិនត្រឹមត្រូវ។
យោងតាមរបាយការណ៍ កាលពីឆ្នាំមុនបានបង្ហាញឲ្យដឹងថា រដ្ឋាភិបាលអាមេរិក ផ្នែកសន្ដិសុខជាតិ នៅក្នុងទីក្រុង Washington បានបង្ហាញពីការបារម្ភអំពីវេទិកាកម្មវិធីនេះ ដែលជាកន្លែងបណ្តាញសង្គមធំបំផុតរបស់ពិភពលោកសម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នា ហើយអាចត្រូវបានប្រើដោយរដ្ឋាភិបាលចិនក្នុងគោលបំណង នៃការគំរាមកំហែងជនជាតិអាមេរិក ជាមួយនិងការបោសសំអាតសន្តិសុខរបស់រដ្ឋាភិបាលផងដែរ។
កម្មវិធីកម្សាន្ដលើទូរស័ព្ទដៃ ឈ្មោះថា Grindr ជាប្រភេទកម្មវិធី ទំនាក់ទំនង សម្រាប់បុរសភេទទី៣ ត្រូវបានបង្កើតឡើងដំបូងកាលពីឆ្នាំ ២០០៩ ដោយវិស្វ័កករ បច្ចេកវិទ្យាជនជាតិ អ៊ីស្រ្ដាអែល ឈ្មោះថា Joel Simkhai ជាមួយដៃគូសហការក្រុមហ៊ុនចិន Beijing Kunlun Tech ។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដំបូង ជាការសាកល្បង ប្រើប្រាស់ក្នុងតំបន់ មិត្ដភក្ដិទំនាក់ទង ប៉ុន្ដែក្រោយមក ក៏ត្រូវបានមានការចាប់អារម្មណ៍រហូត មានទីផ្សារ លើពិភពលោក មកទល់ពេលនេះ មានអ្នកប្រើប្រាស់ ដល់ទៅ១៩៧ប្រទេសទៅហើយ។ ក្រុមហ៊ុន បច្ចេកវិទ្យា Beijing Kunlun Tech របស់ចិន ដែលមានភាកហ៊ុន ជាងពាក់កណ្ដាល លើកម្មវិធីមួយនេះ បានសម្រេចទិញយកភាគហ៊ុន ទាំងអស់ក្នុងឆ្នាំ ២០១៨ ជាមួយតម្លៃសរុប ២៤៥ដុល្លារ។ លុះក្រោយមក បន្ទាប់ពីការទិញ កម្មវិធីមួយនេះត្រូវបាន រដ្ឋាភិបាលអាមេរិក ទីក្រុង វ៉ាសិនតោន ត្រូវបានគេរាយការណ៍ថា បានដាក់បញ្ជាឲ្យដកចេញកម្មវិធីនេះ ពីអាមេរិក។
ក្រុមហ៊ុនចិន Beijing Kunlun Tech បានសម្រេចលក់ភាគហ៊ុន កម្មវិធីនេះចេញវិញទៅឲ្យក្រុមហ៊ុន San Vicente Acquisition របស់អាមេរិក ក្នុងតម្លៃ ៨០៦លានដុល្លារ ដែលនឹងរង់ចាំការសម្រេចលទ្ធផលត្រួតពិនិត្យពី គណៈកម្មការវាយតម្លៃរបស់អាមេរិក។
គូសបញ្ជាក់ផងដែរថា កម្មវិធី Grindr គឺជាកម្មវិធីកម្សាន្ដលើទូរស័ព្ទដៃស្មាតហ្វូន ដែលបង្កើតឡើងដើម្បីទំនាក់ទំនង និងការណាត់ជួបគ្នារនៃ បុរសភេទទីបី។ សម្រាប់បច្ចុប្បន្ន កម្មវិធីនេះត្រូវបានទទួលការ ចាប់អារម្មណ៍ប្រើប្រាស់ដល់ទៅ១៩៧ប្រទេសលើពិភពលោកដែលក្នុងនោះក៏មានកម្ពុជាមានការប្រើប្រាស់ផងដែរ។
អត្ថបទដោយ៖ Stince
