ក្រុមហ៊ុនវិនិយោគចិនមួយឈ្មោះ China Good Cars Holding Ltd គ្រោងនឹងចំណាយទុនដល់ទៅ ១៦០លានដុល្លារ អាមេរិក ដើម្បីសាងសង់ចំណតរថយន្ដ ធន់ធំ នៅជាយក្រុងភ្នំពេញ ដើម្បីចូលរួមការ កាត់បន្ថយភាពកកស្ទះចរាចរណ៍។
គម្រោង នៃការសាងសង់ចំណតរថយន្ដខ្នាតធំ នេះត្រូវបានស្នើរឡើង ក្នុងឱកាសជំនួបគ្នារវាង ក្រុមហ៊ុនជាមួយនឹងក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។ គោលបំណងធំនៃការ បង្កើតគម្រោងនេះឡើង គឺដើម្បីកាត់បន្ថយការកកស្ទះនៃចរាចរណ៍ ដោយរថយន្ដធន់ធំត្រូវ ធ្វើដំណើរចូលក្រុង។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន ក៏គ្រោងវិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងលើបណ្តាញផ្លូវជាតិ ដើម្បីតភ្ជាប់ទៅតំបន់ក្រៅក្រុងនិងទៅបណ្តាខេត្តនានានៅជិតៗរាជធានីភ្នំពេញផងដែរ។
ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង សាធារណៈការ និងដឹកជញ្ជូន ក៏បានរីករាយស្វាគមន៍នូវគម្រោងមួយនេះ ហើយក៏ផ្ដល់យោបល់ឲ្យមានការសិក្សាឲ្យបានលម្អិតទៅនឹងគម្រោង ស្ថានភាពជាក់ស្ដែង។
ដោយ៖ stince