We TV Cambodia

ក្រុមហ៊ុនចិនមួយ កំពុងសិក្សាក្នុងការធ្វើពាណិជ្ជកម្មនៅកម្ពុជា ជាមួយគណៈកម្មការមូលបត្រកម្ពុជា

ក្រុមហ៊ុនចិនមួយ កំពុងសិក្សាក្នុងការធ្វើពាណិជ្ជកម្មនៅកម្ពុជា ជាមួយគណៈកម្មការមូលបត្រកម្ពុជា
បណ្ដុំអគារក្នុងទីក្រុងភ្នំពេញ (ប្រភព៖ Google)

ក្រុមហ៊ុនរបស់ចិនមួយឈ្មោះ Ruifeng Tianfu Investment កំពុងធ្វើការសិក្សាលើគម្រោងធ្វើពាណិជ្ជកម្មនៅកម្ពុជាក្នុងពេលខាងមុខ ជាមួយគណៈកម្មការមូលបត្រកម្ពុជា។

កសិកម្មនៅកម្ពុជា (ប្រភព៖ Google)

លោក ស៊ូ សុជាតិ អគ្គនាយក នៃ​​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បានឲ្យដឹងថា ការធ្វើពាណិជ្ជកម្មនាពេលអនាគតអាចនឹងផ្ដោតទៅលើផលិតផលកសិកម្ម ខណៈដែលសកម្មភាពនេះគឺជាគម្រោងរបស់ Ruifeng Tianfu Investment ជាក្រុមហ៊ុនដ៏ធំមួយដែលមានស្ថានភាពហិរញ្ញវត្ថុដ៏ល្អនិងបទពិសោធន៍គ្រប់គ្រាន់។

គណៈកម្មការមូលបត្រកម្ពុជា (ប្រភព៖ Google)

ការពិភាក្សាគ្នានេះដែរ គឺសិក្សាអំពីលទ្ធភាពរួមគ្នានឹងផ្តោតសំខាន់លើផលិតផលចំនួនពីរប្រភេទដែលមានដូចជាផលិតផល​ផ្នែក​ហិរញ្ញវត្ថុ (ឧទាហរណ៍ មាស) សម្រាប់ដំណាក់កាលដំបូង និង​ផលិតផល​មិនមែន​ហិរញ្ញវត្ថុ​ (ឧទាហរណ៍ ផលិតផលកសិកម្ម) សម្រាប់ដំណាក់កាលបន្ទាប់។

កសិកម្មនៅកម្ពុជា (ប្រភព៖ Google)

ជាមួយគ្នានេះដែរ អ្នកគ្រប់គ្រង​ទូទៅរបស់ក្រុមហ៊ុន Ruifeng Tianfu Investment លោក Chen Xin បានថ្លែងថា «យើងមានការគាំទ្រពីថ្នាក់ដឹកនាំចិនក្នុងការវិនិយោគនៅកម្ពុជាក្នុងទីផ្សារទំនិញនិងទីផ្សារនាពេលអនាគត».

សូមជម្រាបថា ទោះបីស្ថិតក្នុងកំលុងពេល COVID-19 ក៏ដោយ ប៉ុន្តែក្រុមហ៊ុនចិនជាបន្តបន្ទាប់បានចាប់អារម្មណ៍ និងធ្វើការវិនិយោគទុនរាប់លានដុល្លារក្នុងប្រទេសកម្ពុជា ហើយវិស័យកសិកម្មក៏ក្លាយជាគោលដៅចម្បងរបស់វិនិយោគិនចិនផងដែរ។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles