We TV Cambodia

ក្រុមហ៊ុនចិនបោះទុន ៤៥លានដុល្លារបន្ថែមលើគម្រោងសាងសង់ស្ថានីយសូឡានៅបាត់ដំបង

ក្រុមហ៊ុនចិនបោះទុន ៤៥លានដុល្លារបន្ថែមលើគម្រោងសាងសង់ស្ថានីយសូឡានៅបាត់ដំបង

ក្រុមហ៊ុនចិន Risen Energy បានសម្រេចបោះទុនវិនិយោគប្រមាណ ៤៥លានដុល្លារបន្ថែមទៀតទៅលើគម្រោងសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យអានុភាព ៧៣មេហ្គាវ៉ាត់ថ្មីមួយក្នុងខេត្តបាត់ដំបង។

ទុនវិនិយោគបន្ថែមនេះដែរ ត្រូវបានគេដឹងថា ជាថវិការទទួលបានពីស្ថាប័នហិរញ្ញវត្ថុអឺរ៉ុប DEG និង ICCFក្រោមទម្រង់ឥណទាន ហើយវាជាលើកដំបូងបំផុត ដែលមានក្រុមហ៊ុនចិនទទួលឥណទានពីស្ថាបនហិរញ្ញវត្ថុអឺរ៉ុប។ ជាមួយគ្នានេះ ក្រុមហ៊ុន Risen Energy នឹងមានដើមទុនគ្រប់គ្រាន់សម្រាប់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យ និងឈានជើងចូលទីផ្សារកម្ពុជាផងដែរ។

សូមជម្រាបថា គិតមកទល់ពេលនេះ ការសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យរបស់ក្រុមហ៊ុន Risen Energy សម្រេចបានជាង៩០% ហើយ ហើយស្ថានីយថាមពលនេះនឹងចាប់ផ្តើមបញ្ចេញថាមពលនៅដើមឆ្នាំក្រោយ ដោយភ្ជាប់ចូលជាមួយបណ្តាញជាតិនៅក្រោមកិច្ចសន្យាទិញលក់ថាមពលជាមួយអគ្គិសនីកម្ពុជាក្នុងតម្លៃ ៧,៦សេនដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង។

អត្ថបទដោយ៖ Nevin

Related Articles