យោងតាមការបង្ហោះរបស់ក្រសួងពត៌មានបានឲ្យដឹងថា ក្រសួងសុខាភិបាលបានទទួលអាវអៀមសុវត្ថិភាពចំនួន១.០០៨ឈុត និងឧបករណ៍ពិនិត្យមេរោគ COVID-19 ចំនួន ១.០០៨ឈុត (ស្មើនឹង៤២ប្រអប់ ដោយក្នុងមួយប្រអប់មាន២៤ឈុត)។
ក្រៅពីនោះក៏មានសម្ភារៈប្រើប្រាស់ការពារសុវត្ថិភាពជំងឺ COVID-19 ចំនួន ១.០០៨ឈុត ជាអំណោយរបស់ក្រុមហ៊ុន Angkor International Airport Investment (Cambodia)co,LTDនិងYunnam Province Investman Group co,LTD តាមរយះឯកឧត្តមតឹករ៉េច សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការតម្រង់ទិសសម្រាប់សាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប បាននាំយកមកប្រគលជួនដល់ក្រសួងសុខាភិបាលកាលពីថ្ងៃទី៣០ខែមីនា ឆ្នាំ២០២០ ព្រឹកមិញនេះ ។
អត្ថបទដោយ៖ Nevin
ប្រភភ៖ ក្រសួងពត៌មាន