We TV Cambodia

ក្រុមហ៊ុនចិនកំពុងសិក្សាក្នុងការវិនិយោគិនបង្កើតរោងចក្រកែច្នៃអំបិលនៅខេត្តកំពត

ក្រុមហ៊ុនចិនកំពុងសិក្សាក្នុងការវិនិយោគិនបង្កើតរោងចក្រកែច្នៃអំបិលនៅខេត្តកំពត
រោងសិក្សាលើការសាងសង់រោងចក្រកែច្នៃអំបិល (ប្រភព៖ Miller Snip)

វិនិយោគិនចិនគ្រោងបង្កើតរោងចក្រកែច្នៃអំបិលនៅខេត្តកំពត-កែប ដើម្បីបំពេញតម្រូវការទំាងទីផ្សារអំបិលក្នុងស្រុក និងការនាំចេញ។

សកម្មភាពផលិតអំបិលក្នុងប្រទេសកម្ពុជា (ប្រភព៖ Miller Snip)

លោក ប៊ុន បារាំង ប្រធានសហគមផលិតអំបិលខេត្តកំពត បានឲ្យដឹងថា ក្រុមហ៊ុនរបស់ចិនបានត្រៀមចុះសិក្សាពីគម្រោងបង្កើតរោងចក្រកែច្នៃអំបិល ប៉ុន្តែមិនទាន់ប្រកាសជាសាធារណៈនៅឡើយទេ ដោយរងចាំស្ថានភាពជម្ងឺកូវីដ ១៩ ស្ងប់ស្ងាត់សិន។

សកម្មភាពផលិតអំបិលក្នុងប្រទេសកម្ពុជា (ប្រភព៖ Miller Snip)

លោកបានបន្ថែមថា គម្រោងបង្កើតរោងចក្រកែច្នៃអំបិលមានសារៈសំខាន់ណាស់ដើម្បីជំរុញការផលិតអំបិលនៅកម្ពុជាឲ្យកាន់តែមានគុណភាព និងដើម្បីឆ្លើយតបបានតម្រូវការទីផ្សារ ខណៈបច្ចុប្បន្នរោងចក្រផលិតអំបិលនៅខេត្តកំពតមានសភាពចាស់ទ្រុឌទ្រោមផលិតមិនទាន់តម្រូវការ ហើយលោកជឿជាក់ថា ក្រោយបញ្ចប់កូវីដ១៩ រោងចក្រមួយនេះនឹងមានវត្តមាននៅលើទឹកដីកម្ពុជា។

សកម្មភាពផលិតអំបិលក្នុងប្រទេសកម្ពុជា (ប្រភព៖ Miller Snip)

លោក៏បានបញ្ជាក់ទៀតថា រោងចក្រដែលវិនិយោគិនចិនមកសហការនេះ វានឹងជួយការបំលែងអំបិលពីគ្រួស ឲ្យទៅជាម៉ត់ដែលអាចប្រើសម្រាប់ហូបបាន។ ដោយសារអំបិលពេលយកពីស្រែមកជាអំបិលគ្រួស យើងយកមកកែច្នៃអោយជាអំបិលម៉ត់ដាក់ជាកញ្ចប់ៗ។ យើងសព្វថ្ងៃនេះយើងកំពុងខ្វះខាតរោងចក្រកែច្នៃអំបិលគ្រួសមកជាអំបិលម៉ត់ ទើបយើងកំពុងទំនាក់ទំនងខាងចិនឲ្យគាត់ជួយ»។

សកម្មភាពផលិតអំបិលក្នុងប្រទេសកម្ពុជា (ប្រភព៖ Miller Snip)

សូមបញ្ចាក់ផងដែរថា ឆ្នាំ២០២០នេះ ផ្ទៃដីផលិតអំបិលមានចំនួនជាង ៤ពាន់ហិចតា ដែលរំពឹងថានឹងទទួលផលបានប្រមាណ ៨ម៉ឺនតោន ខណៈតម្រូវការអំបិលក្នុងស្រុកក្នុងមួយឆ្នាំៗមានចំនួន ១០ម៉ឺនតោន។

សកម្មភាពផលិតអំបិលក្នុងប្រទេសកម្ពុជា (ប្រភព៖ Miller Snip)
សកម្មភាពផលិតអំបិលក្នុងប្រទេសកម្ពុជា (ប្រភព៖ Miller Snip)
សកម្មភាពផលិតអំបិលក្នុងប្រទេសកម្ពុជា (ប្រភព៖ Miller Snip)
សកម្មភាពផលិតអំបិលក្នុងប្រទេសកម្ពុជា (ប្រភព៖ Miller Snip)
សកម្មភាពផលិតអំបិលក្នុងប្រទេសកម្ពុជា (ប្រភព៖ Miller Snip)
សកម្មភាពផលិតអំបិលក្នុងប្រទេសកម្ពុជា (ប្រភព៖ Miller Snip)

អត្ថបទដោយ៖ Nevin

Related Articles