
ដើម្បីចូលរួមជួយពន្លត់អគ្គិភ័យជូនដល់សាធារណៈជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរឲ្យកាន់តែមានប្រសិទ្ធិភាព ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បានចំណាយប្រាក់ទិញរថយន្តពន្លត់អគ្គិភ័យថ្មីក្នុងតម្លៃជិត ១៩០,០០០ដុល្លារងាមេរិក ដែលបំពាក់ដោយម៉ាស៊ីន និងបរិក្ខារពន្លត់អគ្គិភ័យដ៏ទំនើប។ មិនតែប៉ុណ្ណោះ រថយន្តពន្លត់អគ្គិភ័យថ្មីនេះ នឹងបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃផងដែរ។

រថយន្តដ៏ថ្មីសន្លាងនេះ ត្រូវបានបញ្ជាទិញពីក្រុមហ៊ុនកូរ៉េ Everdigm កាលពីចុងឆ្នាំ២០១៩ ដែលបំពាក់ដោយប្រព័ន្ធបញ្ជាទឹកដ៏ទំនើបងាយស្រួលប្រើបាស់គ្រប់ស្ថានភាព កម្លាំងបាញ់ទឹកខ្លាំង ព្រមទាំងផ្ទុកសម្ភារៈពន្លត់អគ្គិភ័យសំខាន់ៗគ្រប់ប្រភេទ ដែលគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការឯករាជ្យដោយខ្លួនឯង និងបម្រុងសម្រាប់គាំទ្រដល់រថយន្តពន្លត់អគ្គិភ័យដទៃទៀត ពេលត្រូវធ្វើប្រតិបត្តិការពន្លត់អគ្គិភ័យរួមគ្នា៕
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្រសួងព័ត៌មាន
