រូបភាពឯកសារ
ភ្នំពេញ៖ ឯកឧត្ដម ម៉ុង ឫទ្ធី តំណាងក្រុមហ៊ុន ម៉ុង ឫទ្ធីក្រុប បានធ្វើដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីជួបពិភាក្សាជាមួយដៃគូវិនិយោគ ខណៈដែលគម្រោងផែនការរួមចង់បង្កើត រោងចក្រកែច្នៃផ្លែឈើស្រស់ ដើម្បីបង្ហាញពិសក្ដានុពលអាចនាំចេញទៅក្រៅប្រទេស។ ដំណើរទស្សនៈកិច្ចមួយនេះ មានរយៈពេល ចំនួន៥ថ្ងៃ ចាប់ពីថ្ងៃពុធ ទី១៥ រហូតដល់ថ្ងៃអាទិត្យទី១៩ ខែមករា ឆ្នាំ២០២០។
ឯកឧត្ដម ម៉ុង ឫទ្ធី បានបង្ហាញនូវសេចក្ដីសោមនស្សជាខ្លាំង អំពីលទ្ធផលនៃដំណើរទស្សនកិច្ចមួយនេះ ដោយបានបង្ហើរសារលើបណ្ដាញទំនាក់ទំនងហ្វេសប៊ុកថា “សកម្មភាពដំណើរបំពេញទស្សនកិច្ចចាប់ពីថ្ងៃពុធទី១៥ខែមករារហូតដល់ ថ្ងៃអាទិត្យទី១៩ខែមករា ឆ្នាំ២០២០ ជាលទ្ធផលភាគីទាំងពីរបានព្រមព្រាងគ្នាចុះហត្ថលេខាលើ MOU ជាជំហានដំបូងនៅក្នុងគំរោងបង្កើតទីក្រុងអប់រំនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង ដោយផ្តោតលើវិស័យសុខាភិបាលប្រកបដោយគុណភាព និងបរិស្ថានល្អ ដែលផ្តោតទៅលើមនុស្សធម៌ជាចម្បង ដើម្បីជាការចាប់ផ្តើមលោកផាកបានអោយខ្ញុំរៀបចំផ្ទៃដីសម្រាប់សាងសង់ផ្ទះ ចែកជូនដល់ប្រជាជនកម្ពុជាយើងដែលខ្វះខាតទីជម្រកចំនួន១៥ខ្នងក្នុងគំរោង៥០ខ្នង មួយខ្នង10m x 12m នៅលើផ្ទៃដី 20m x 20m ដែលអាចរស់នៅបានពីរគ្រួសារ លោកផាក PARK ជួយចេញថវិការចំនួន១០ខ្នង រូបខ្ញុំចេញ៥ខ្នងរួមទាំងទីតាំងដីរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើង ក្នុងនោះផងដែដើម្បីបង្កើតការងារអោយប្រជាជនយើងបានធ្វើ លើវិស័យកសិកម្ម កសិឧស្សាហកម្មកែច្នៃ យើងនិងរួមគ្នាបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិវិចខ្ចប់លក់ចែកចាយនៅក្នុងប្រទេសនិងនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ ។ រឿងដែលត្រូវតែកត់សំគាល់បំផុតនោះគឺការរៀបចំទទួលទានអាហារគ្រប់ពេល មិនអនុញ្ញាតឲ្យពិសារគ្រឿងស្រវឹងគ្រប់ប្រភេទតែម្តង ។”
គួកត់សម្គាល់ផងដែរថា នេះគឺជាមុខមាត់ថ្មីមួយទៀត ដែលកម្ពុជាអាចមាន រោងចក្រខ្នាតធំ ប្រភេទនេះ និងអាចជួយបង្កើតកាងារកាន់ច្រើន អាចកាត់បន្ថយការចំណាកស្រុកទៅកាន់ខាងក្រៅ។
អត្ថបទដោយ៖ អឿ អ៊ុយ
ប្រភព៖ ហ្វេសប៊ុក
