We TV Cambodia

ក្រុមគ្រូពេទ្យបានណែនាំថា ទទួលទានគ្រាប់ឈូកអាចការពារជម្ងឺមហារីកថ្លើម

ក្រុមគ្រូពេទ្យបានណែនាំថា ទទួលទានគ្រាប់ឈូកអាចការពារជម្ងឺមហារីកថ្លើម

​ ​ក្រៅពីផ្កាឈូកដែលប្រជាជនខ្មែរយើងនិយមយកមកសែនព្រេនរួចហើយនោះ វា​ក៏មាន​ប្រយោជន៍​យ៉ាងច្រើន​ចំពោះ​សុខភាព​យើង​ដែរ​ពី​ការ​ទទួលទាន​មឺ​ម និង​គ្រាប់​ឈូក​។ ផ្កាឈូក​មាន​គ្រាប់​របស់​វា ដែល​អាច​ញ៉ាំ​ទាំង​ឆៅ និង​ចម្អិន​។ គ្រាប់​ឈូក​មាន​ប្រយោជន៍​ខាង​ឱសថ​ខ្ពស់​ណាស់​ គ្រូពេទ្យ​បុរាណ​ថៃ​មាន​ជំនឿ​ថា​ វាជួយ​ ប៉ូវ​កម្លាំង​ កែ​រោគ​ ឈឺ​សន្លាក់​ផ្សេងៗ​ បំបាត់​ក្តៅ​ក្នុង​ បំបាត់​ស្រេក​ទឹក​ ។​

ចំណែក​ឯ​ក្រុម​គ្រូ​ពេទ្យ​ បុរាណ​ចិន​វិញ​បាន​ឱ្យ​ដឹង​ថា​ គ្រាប់​ឈូក​ជួយ​ប៉ូវ​ក្រលៀន​ លំពែង​ បេះដូង​ ​និង​ ថ្លើម​។​ មូល​ហេតុ​ដែល​ធញ្ញ​ជាតិ​ប្រភេទ​នេះ​បង្កើត​ភាព​ភ្ញាក់​ផ្អើល​ដល់​មនុស្ស​លោក​នោះ​ គឺ​មាន​ការ​ស្រាវ​ជ្រាវ​មួយ​គេ​បាន​រក​ ឃើញ​ថា​គ្រាប់​ឈូក​មាន​សារ​ធាតុ​អេន​ធី​អក់​ស៊ី​ដេន​ក្នុង​បរិមាណ​ខ្ពស់​ ដែល​សារ​ធាតុ​នេះ​មាន​ គុណ​សម្បត្តិ​ ជា​ច្រើន​យ៉ាង​ដូច​ជា​ ជួយ​បង្អង់​ដំណើរ​ចុះ​ខ្សោយ​នៃ​អវយវៈ​ និង​ ស្បែក​ ជួយ​ ការ​ពារ​រោគ​មហារីក​ ជា​ពិសេស​មហារីក​ថ្លើម​។​

ជាមួយនឹង​កិច្ច​ស្រាវ​ជ្រាវ​នៅ​ក្រៅ​ប្រទេស​ដែល​បញ្ជាក់​ថា​ «សារធាតុ​អេន​ធី​អក់​ស៊ី​ដេន​នឹង​ ជួយ​ ការពារ​ និង​ ប៉ូវ​ថ្លើម​ ជា​ពិសេស​ថ្លើម​ដែល​ត្រូវ​បញ្ចោញ​សារធាតុ​ ដែល​ជា​ ភ្នាក់​ងារ​រំញ្ញោច​ឱ្យកើត​មហា​រីក​ថ្លើម​ចេញ​ពី​រាង​កាយ​ ទើប​ការ​ទទួល​ទាន​គ្រាប់​ឈូក​អាច​ ការពារ​ការ​កើត​មហា​រីក​»​។

ប្រែសម្រួលដោយ៖ ពិសី

Related Articles