យើងគ្រប់គ្នាសុទ្ធតែបានបានដឹងរួចមកហើយពីព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ដែលមានការឆ្លងក្នុងសហគមន៍ដំបូង។ មនុស្សរាប់ពាន់នាក់ ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ត្រូវបានធ្វើតេស្តរកវីរុសកូវីដ១៩ ក្នុងនោះរកឃើញវិជ្ជមានចំនួន ៤១នាក់។ ក្នុងនោះផងដែរ មានហាង និងភោជនីយដ្ឋាននានា ដែលពាក់ព័ន្ធក៏ត្រូវបានបិទជាបណ្ដោះអាសន្ន។
យ៉ាងណាមិញ កាលពីម្សិលមិញនេះ យោងតាមការណែនាំរបស់រដ្ឋាភិបាល គឺមានការអនុញ្ញាតឲ្យបើកនូវភោជនីយដ្ឋាន ជាមួយនឹងហាងទំនិញផ្សេងៗ ដែលមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា ឲ្យដំណើរការដូចធម្មតាឡើងវិញ ប៉ុន្តែការបើកឡើងវិញនេះ គឺត្រូវគោរពតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាលជាចាំបាច់។ គួរជម្រាបផងដែរថា នេះជាជំហានមួយទៀតនៃការលុបបំបាត់ជំងឺកូវីដ១៩។
អត្ថបទដោយ៖ ពីសី
