We TV Cambodia

ក្រសួងអប់រំ អនុញ្ញាតឲ្យសាកលវិទ្យាល័យ និងវិទ្យាស្ថានទាំងអស់ចូលរៀនឡើងវិញ

ក្រសួងអប់រំ អនុញ្ញាតឲ្យសាកលវិទ្យាល័យ និងវិទ្យាស្ថានទាំងអស់ចូលរៀនឡើងវិញ

ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់ចូលរៀនឡើងវិញចាប់ពីថ្ងៃទី១២ ម្សិលមិញនេះតទៅ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងងប់រំកាលពីម្សិលមិញនេះ។

ការអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញនេះដែរ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវគោរព និងអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុតតាមខ្លឹមសារនៃគោលការណ៍ប្រតិបត្តិស្ដង់ដា និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗដែលមានជាធរមាន។

សូមជម្រាបថា ក្រសួងអប់រំបានប្រកាសបិទសាលារៀនទាំងអស់កាលពីពាក់កណ្ដាលខែមីនាកន្លងទៅ ហើយកាលពីខែសីហា និងខែកញ្ញា ក្រសួងបានអនុញ្ញាតឲ្យបើកសាលារៀនដំណាក់កាលទី១ និងទី២ រួចមកហើយ ប៉ុន្តែចំពោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈគឺទើបតែអនុញ្ញាតឲ្យបើកនៅពេលនេះប៉ុណ្ណោះ។

អត្ថបទដោយ៖ Nevin

Related Articles