ដោយ៖ពេជ្រ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំអំពីការអនុវត្តកម្មវិធីបង្រួញ និងកាលវិភាគសិក្សា សម្រាប់គ្រឹះស្ថានបងឋមសិក្សាសាធារណៈ ឆ្នាំសិក្សា២០២០-២០២១។
ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា កម្មវិធីសិក្សាបង្រួញ គឺមានមុខវិជ្ជាកាតព្វកិច្ច និងមុខវិទ្យាជម្រើស។ នៅក្នុងមុខវិជ្ជាកាតព្វកិច្ច មានមុខវិជ្ជាចំនួនពីរមុខគឺ ភាសាខ្មែរ និងគណិតវិទ្យា ដែលមុចវិជ្ជាទាំងពីរនឹះត្រូវអនុវត្តទាំងស្រុងតាមកម្មវិធីសិក្សា។
ដោយឡែក ចំពោះមុខវិជ្ជាជម្រើសគឺត្រូវអនុវត្តតាមរូបភាព ១) ការបង្រៀនបត់បែនទៅតាមម៉ោងសិក្សា ដែលសល់ពីការបង្រៀនមុខវិជ្ជាកាតព្វកិច្ច ២) ជ្រើសរើសមុខវិជ្ជា និងមេរៀនអាទិភាពមកបង្រៀន និងត្រូវអនុវត្តវិធីសាស្រ្តបង្រៀនតាមបែបចម្រុះ។
