We TV Cambodia

ក្រសួងអប់រំ៖ អនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សា ប្រឡងជ្រើសរើសនិស្សិតចូលរៀន និងប្រឡងបញ្ចប់តាមប្រព័ន្ធអនឡាញ អំឡុងពេលកូវីដ១៩

ក្រសួងអប់រំ៖ អនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សា ប្រឡងជ្រើសរើសនិស្សិតចូលរៀន និងប្រឡងបញ្ចប់តាមប្រព័ន្ធអនឡាញ អំឡុងពេលកូវីដ១៩

ដោយ៖ពេជ្រ

ភ្នំពេញ៖ ក្រសួងអប់រំ  យុវជន និងកីឡាអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សា ប្រឡងជ្រើសរើសនិស្សិតចូលរៀន និងប្រឡងបញ្ចប់ការសិក្សាតាមប្រព័ន្ធអនឡាញ អំឡុងពេលកូវីដ១៩។ នេះបើតាមលិខិត កាលពីថ្ងៃ១១ មិថុនា ឆ្នាំ២០២០ កន្លងទៅ។

ក្នុងលិខិតរបស់ក្រសួងអប់រំ បានឲ្យដឹងថា ដើម្បីធានាឲ្យការបង្រៀន និងការរៀន នៅតែបន្តទៅមុខប្រកបដោយគុណភាព និងនិរន្តរភាព នៅក្នុងអំឡុងពេលនៃជំងឺឆ្លងរាតត្បាតនៃជំងឺ កូវីដ១៩ ក្រសួងអនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជន រៀបចំការប្រឡងជ្រើសរើសនិស្សិតចូលរៀន និងការប្រឡងបញ្ចប់ការសិក្សារបស់និស្សិតតាមប្រព័ន្ធអនឡាញ គ្រឹះស្ថានឧត្តមសិក្សានីមួយៗត្រូវរៀបចំឯកសារស្នើសុំមកក្រសួងអប់រំ ដើម្បីក្រសួងពិនិត្យ និងរៀបចំលិខិតឧទ្ទេសនាមគណៈកម្មការចុះត្រួតពិនិត្យដំណើរការប្រឡង។

បន្ថែមពីនេះ គឺមានរៀបចំការបណ្ដុះបណ្ដាលនិស្សិតតាមប្រព័ន្ធសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ដោយឲ្យមានអន្តរសកម្មរវាងសាស្ត្រាចារ្យ និងនិស្សិត។

ជាមួយគ្នានេះផងដែរ គឺមានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ ដើម្បីធានាថាដំណើរការនៃការបង្រៀន និងការរៀនតាមប្រព័ន្ធសិក្សា ពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងការវាយតម្លៃនិស្សិត ប្រព្រឹត្តទៅប្រកបដោយគុណភាព៕

Related Articles