We TV Cambodia

ក្រសួងអប់រំ៖ ស្នើផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្ដុំ បណ្ដោះអាសន្ន

ក្រសួងអប់រំ៖ ស្នើផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្ដុំ  បណ្ដោះអាសន្ន

ដោយ៖ពេជ្រ

ភ្នំពេញ៖ ក្នុងសេចក្ដីប្រកាសរបស់ក្រសួងអប់រំ កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការស្នើរសុំផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្ដុំ នៅតាមទីកីឡដ្ឋាន សាធារណៈនិងឯកជនជាបណ្ដោះអាសន្ន។

ក្នុងស្មារតីបង្កើនការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងបានស្នើរផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ស្ថានភាពនៃការរីករាលដាលនេះត្រូវបានបញ្ចប់។

សូមបញ្ជាក់ដែរថា កាលពីពេលកន្លងទៅក្រសួងអប់រំ ក៏ធ្លាប់បានចេញសេចក្ដីប្រកាសផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណជាបណ្ដោះអាសន្ន និងកំណត់ការលេងកីឡា ឬហាត់ប្រាណ ដែលមានលក្ខណៈប្រមូលផ្ដុំមិនឲ្យលើសពី១០ នាក់ រួចមកហើយ៕

 

 

Related Articles