We TV Cambodia

ក្រសួងអប់រំប្រកាសថា នឹងគ្មានការលើកពេលប្រលងបាក់ឌុបនោះទេ

ក្រសួងអប់រំប្រកាសថា នឹងគ្មានការលើកពេលប្រលងបាក់ឌុបនោះទេ

ក្រសួងអប់រំបានប្រកាសថា ការប្រលងឌីប្លូម និងការប្រលងបាក់ឌុបនៅឆ្នាំនេះ នឹងមិនមានការលើកពេលនោះទេ ទោះបីកំពុងតាមដាន និងមិនទាន់ជាក់ច្បាស់ពីស្ថានការណ៍ក្រោយព្រឹត្តិការណ៍ ០៣វិច្ឆិកាក៏ដោយ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់ឲ្យដឹងថា ទោះបីការសិក្សារបស់សិស្សបានផ្អាកជាបណ្តោះអាសន្ននៅតាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល រយៈពេល ២សប្តាហ៍ដោយសារព្រឹត្តិការណ៍ ០៣ខែវិច្ឆិកាយ៉ាងណាក្តី ប៉ុន្តែក្រសួងអប់រំ មិនទាន់មានផែនការលើកពេលនៃការប្រឡងនោះទេ។

ឯកឧត្តមបន្តថា យ៉ាងណាក៏ដោយ ក្រសួងអប់រំនៅបន្តតាមដាន និងវាយតម្លៃស្ថានការវិវត្តន៍ទាក់ទងស្ថានភាពនៃការរីករាលជំងឺកូវីដ-១៩ ហើយបើមានអ្វីប្រែប្រួលទេនោះ ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ ហើយសម្រាប់គុណភាពប្រឡងឆ្នាំនេះនៅរក្សាដូចឆ្នាំមុនៗដដែល មិនមានការទម្លាក់ ឬបន្ធូរបន្ថយនោះទេ។

សូមជម្រាបថា ការប្រលងបាក់ឌុបក្នុងឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ហើយក្រសួងអប់រំក៏នៅតែផ្តល់ជូននិទ្ទេស (និទ្ទេស A, B, C, D និង E) ជូនដល់បេក្ខជនដូចឆ្នាំដដែល។

អត្ថបទដោយ៖ Nevin

Related Articles