We TV Cambodia

ក្រសួងអប់រំបានអនុញ្ញាតឲ្យខេត្តចំនួន៤ទៀតបើកដំណើរការគ្រឹះសា្ថនសិក្សាសាធារណៈក្នុងដំណាក់កាលទី២

ក្រសួងអប់រំបានអនុញ្ញាតឲ្យខេត្តចំនួន៤ទៀតបើកដំណើរការគ្រឹះសា្ថនសិក្សាសាធារណៈក្នុងដំណាក់កាលទី២
រូបភាពតំណាង

ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ធ្វើ​សេចក្តី​សម្រេច​ឲ្យ​គ្រឹះស្ថាន​សិក្សា​សាធារណៈ​បើក​ដំណើរ​ការ​នូវ​ដំណាក់កាល​ទី​២​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​១៩​ នា​ថ្ងៃ​ទី​៧​ខែ​កញ្ញា​ខាង​មុខ​នេះ​ ប៉ុន្តែ​ការ​ដំណើរ​ការ​នេះ​គឺ​សម្រាប់​សិស្ស​ដែល​ត្រៀម​ប្រលង​ថ្នាក់​ជាតិ​គឺ​ថ្នាក់​ទី​៩​និង​ទី​១២​តែ​ប៉ុណ្ណោះ​។​ម៉្យាង​វិញ​ខេត្ត​ចំនួន​៤​រួមមាន​ ក្រចេះ​ ស្ទឹងត្រែង​ រតនគិរី​ និង​ខេត្ត​មណ្ឌលគិរី​ ក៏​បាន​ឲ្យ​ដំណើរ​ការ​សាលា​ឡើង​វិញ​ដែរ​ បន្ទាប់​ពី​មាន​ការ​វាយ​តម្លៃ​ពី​ក្រសួង​អប់រំ​ថា​ហា​និ​ភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​មាន​កម្រិត​ទាប​។

រូបភាពតំណាង

ក្នុងបរិមាណសិស្សពី១៥ទៅ២០នាក់ក្នុង១ថ្នាក់ស្របតាមលក្ខខណ្ឌបង្រៀនកំណត់ដោយក្រសួងអប់រំ និងគោលការណ៍ប្រតិបត្តិស្តង់ដារបស់ក្រសួងសុខាភិបាល អំឡុងពេលការរាលដាលនៃជំងឺកូវីដ១៩។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានលើកឡើងថា ថ្នាក់ទី៩និងទី១២នឹងត្រូវអនុវត្តបញ្ចប់កម្មវិធីសិក្សាត្រឹមចុងខែវិច្ឆិកាដោយមិនមានការឈប់សម្រាកវិស្សមកាលធំនោះឡើយពោលគឺដើម្បីត្រៀមខ្លួនប្រលងថ្នាក់ជាតិនៅថ្ងៃទី៣០ខែវិច្ឆិកាសម្រាប់ថា្នក់ទី៩និងថ្ងៃទី២១ធ្នូសម្រាប់ថ្នាក់ទី១២។

រូបភាពតំណាង

 

ប្រែសម្រួលៈ គឹមសួ

Related Articles