ថ្មីៗនេះមានការរអ៊ូទួញសោក របស់ប្រជាកសិករ នៅតាមបណ្ដាខេត្ដ ដែលប្រកបរបរចិញ្ចឹមទាដើម្បីយកពង លក់ចិញ្ចឹមជីវិត ដោយពួកគាត់មិនសប្បាយចិត្ដនឹងតម្លៃទីផ្សារ ពងទារបស់គាត់ត្រូវធ្លាក់ចុះ ហើយឈ្នួញ ក៏លែងរវល់ទិញទៀតដែរ។ ការលើកឡើង តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក បានបញ្ជាក់ថា បច្ចុប្បន្ន ដោយសារតែ មានការនាំចូលពងទាពីក្រៅប្រទេស (វៀតណាម) ដែលមានតម្លៃថោកជាង ពងក្នុងតំបន់ ទើបធ្វើឲ្យទីផ្សារ ត្រូវធ្ធាក់ចុះយ៉ាងដូច្នេះ។
ប៉ុន្ដែយ៉ាងណាមិញ យោងតាមការលើកឡើងរបស់ ក្រសួង ដែលបានចេញសេចក្ដីប្រកាសកាលពីម្សិលមិញនេះ បានឲ្យដឹងថា មូលហេតុ សំខាន់ដែលធ្វើឲ្យទីផ្សារពងទារធ្លាក់ចុះនោះគឺ៖
នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិនិត្យឃើញសារធារណៈជន ជាពិសេសអ្នកចិញ្ចឹមបក្សីយកស៊ុតបានចូលរួមផ្ដល់យោគបល់ជាមួយគណីហ្វេសប៊ុករបស់ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពាក់ព័ន្ធនឹងការចុះថ្លៃស៊ុត នៅលើទីផ្សារនាប៉ុន្មានថ្ងៃចុងក្រោយនេះ។ ករណីស៊ុតចុះថោកក្រោម ៣០០រៀល ក្នុងមួយគ្រាប់ នៅតាមតំបន់មួយចំនួននេះ មានការលើកឡើងថា បណ្តាលមកពីការនាំចូលស៊ុតពីប្រទេសជិតខាង ដូចជាប្រទេសវៀតណាមជាដើម ដែលជាហេតុធ្វើឲ្យផលិតផលស៊ុត ដែលផលិតបាននៅក្នុងស្រុកមានតម្លៃថោក លក់មិនចេញ និងពិបាករកទីផ្សារជាខ្លាំង។
ខាងក្រោមជាសេចក្ដីប្រកាសរួម៖
ដោយ៖ Stince
