We TV Cambodia

ក្រសួងសេដ្ឋកិច្ច បើកកិច្ចប្រជុំ ដើម្បីលើកស្ទួយសហគ្រាសធុនតូច និង មធ្យមលើកទី ១

ក្រសួងសេដ្ឋកិច្ច បើកកិច្ចប្រជុំ ដើម្បីលើកស្ទួយសហគ្រាសធុនតូច និង មធ្យមលើកទី ១

ដោយ៖ពេជ្រ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំមួយដើម្បីលើកស្ទួយសហគ្រាសធុនតូច និង មធ្យមលើកទី ១។ នេះបើតាមឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​សកម្ម​ភាព​គោលនយោបាយ កាលពីថ្ងៃ១៥ កក្កដា ឆ្នាំ២០២០។

​កិច្ចប្រជុំ​គណៈកម្មាធិការ សកម្មភាព​គោលនយោបាយ​ដើម្បីលើកស្ទួយ​សហគ្រាស​ធុន​តូច និង​មធ្យម លើក​ទី ១ គឺធ្វើឡើងដើម្បី​ពិនិត្យ និង​អនុម័ត​លើ​សំណើ​វិធានការ ដើម្បី​លើកស្ទួយ​សហគ្រាស​ធុន​តូច និង​មធ្យម (Small and Medium Enterprises – SMEs) សម្រាប់​រយៈ ពេល​បន្ទាន់​, ខ្លី និង​មធ្យម​។​

​ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​) បានបញ្ជាក់ឱ្យដឹងពី បញ្ហា​ប្រឈម​ដែលមាន​លក្ខណៈ​ជា​រចនាសម្ព័ន្ធ និង​ជា​ប្រព័ន្ធ​អេកូឡូស៊ី ពិសេស ពាក់ព័ន្ធ​នឹងបន្ទុក​អនុលោមភាព​, ការ​អនុវត្ដ​បទ​ប្ប​ញ្ញ​ត្ដិ​ដែល​នៅ​មិនទាន់​ស៊ីចង្វាក់​រវាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​ភាព​នៅមានកម្រិត​ក្នុង​ការផ្ដល់សេវា​គាំទ្រ​ធុរកិច្ច​។

ឯកឧត្តមបន្ថែមថា បញ្ហាប្រឈមទី២គឺ សមត្ថភាព SMEs ក្នុងការ​គ្រប់គ្រង​បច្ចេកទេស ផលិតកម្ម​, ធុរកិច្ច និង​ហិរញ្ញវត្ថុ​នៅមានកម្រិត​ទាប និងទី៣ ការទទួលបាន​ហិរញ្ញវត្ថុ​នៅមាន​គម្លាត​ធំ ។

សេចក្ដីសម្រាចក្នុងអង្គ​ប្រជុំបាន​ពិភាក្សា និង​ឯកភាព​ជាគោលការណ៍​លើ​វិធានការ​លើកស្ទួយ SMEs ដោយ​គួររៀបចំ​ជា​ពីរ​ដំណាក់កាល​ដោយទី​១ គឺវិធានការ​រយៈពេល​ប​ន្ទា​ន់​ផ្ដោតលើ​ការកាត់បន្ថយ និង​សម្រួល​នូវ​បន្ទុក​អនុលោមភាព​សម្រាប់​សហ​គ្រាស​ធុន​តូច និង​មធ្យម​, ។ បន្ថែមពីនេះគឺ ការពិនិត្យ​លទ្ធភាព​ក្នុង​ការផ្តល់​សេវាកម្ម​គាំទ្រ ដូចជា​ប្រឹក្សា​យោបល់​ធុរកិច្ច​, សេវា​មេធាវី និង​ប្រឹក្សា​ច្បាប់​, ការចុះបញ្ជី​, គណនេយ្យ​, ទីផ្សារ និង​បច្ចេកទេស និង គ​.​ជំរុញ​ការគាំទ្រ ការផ្ដល់​ហិរញ្ញប្បទាន​ដល់ SMEs តាមរយៈ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា និង​ធនាគារ អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម​។

ទន្ទឹមនឹងនេះ គឺអនុវត្តន៍វិធានការ​រយៈពេល​ខ្លី និង​មធ្យម ផ្តោតលើ​ការគាំទ្រ​ជា​ប្រព័ន្ធ​អេកូឡូស៊ី រួមមាន ការបន្ដ​កំណែទម្រង់​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ និង​ការ​អនុវត្ដ​, ការលើកកម្ពស់ សេវា​គាំទ្រ​ធុរកិច្ច​, ការគាំទ្រ​ហិរញ្ញវត្ថុ​, ការលើកកម្ពស់​ទីផ្សារ សម្រាប់ SMEs, ជំរុញ និង​លើកកម្ពស់​ធនធានមនុស្ស និង R&D, និង​លើកកម្ពស់​ផ្នត់គំនិត​សហគ្រិនភាព ។

​ឯកឧត្តមក៏បានសង្កត់ធ្ងន់ដែរថា ដើម្បី​ធានាបាន​ប្រសិទ្ធភាព​អនុវត្តន៍​ ជា​កិច្ច​ការបន្ត ត្រូវធ្វើ​ការសិក្សា​ឱ្យបាន​ជាក់លាក់ តាមរយៈការកំណត់​នូវ​និយមន័យ​ វិសាលភាព (Scope) ក៏ដូចជាផលរបរ​នៃ SMEs, លទ្ធភាពជ្រោមជ្រែង​ផ្នែក​ហិរញ្ញវត្ថុ​ ការរៀបចំ​លិខិតបទដ្ឋាន​គតិយុត្តិ​ដែល​ប្រទាក់ក្រឡា ក៏ដូចជារៀបចំ​នូវ​សូចនាករ​វាស់វែង និង​ការ តាមដាន​ការអនុវត្តន៍​ជា​អន្តរ​វិស័យ និង​ស្ថាប័នផងដែរ៕

ប្រភព៖​វិទ្យុជាតិ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *