We TV Cambodia

ក្រសួងសុខាភិបាល រកឃើញអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស​ហុងគ្រី រហូតដល់ជាង ៦០០នាក់

ក្រសួងសុខាភិបាល រកឃើញអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស​ហុងគ្រី រហូតដល់ជាង ៦០០នាក់

យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ក្រសួងបានរកឃើញ អ្នកដែលបានប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស​ និងពាណិជ្ជកម្មនៃប្រទេសហុងគ្រីរហូតដល់ ៦២៨នាក់ឯណោះ។ ប៉ុន្តែលទ្ធផលធ្វើតេស្តអ្នកទាំង ៦២៨នាក់ខាងលើ គឺអវិជ្ជមានវីរុសកូវីដ-១៩​ ទាំងអស់។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាជាច្រើនរូបបានប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រីរូប មិនតែប៉ុណ្ណោះ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រីរូបនេះដូចគ្នាដែរ។

គួរបញ្ជាក់ផងដែរថា ការធ្វើតេស្តនេះ ត្រូវបានធ្វើឡើងក្រោយពី​ក្រសួងសុខាភិបាលទទួល​បាន​សេចក្តី​ជូន​ព័ត៌មាន​ ស្តី​ពី​ ករ​ណីវិជ្ជមាន​វីរុស​កូ​វី​ដ-១៩ របស់​​រដ្ឋមន្ត្រី​ការបរទេស​ និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុងគ្រី ​ក្នុងពេលដែល​គាត់​កំពុង​បំពេញបេសកកម្ម​ផ្លូវការ ​នៅ​ព្រះរាជាណាចក្រ​ថៃ ​កាលពី​ថ្ងៃទី០៤ ខែវិច្ឆិកា​ ឆ្នាំ២០២០។

អត្ថបទដោយ៖ Nevin

Related Articles