We TV Cambodia

ក្រសួងសុខាភិបាល នឹងចាត់វិធានការក្ដៅដល់អាជីវកម្មកែសម្ភស្ស មិនគោរពតាមច្បាប់ អាជីវកម្ម

ក្រសួងសុខាភិបាល នឹងចាត់វិធានការក្ដៅដល់អាជីវកម្មកែសម្ភស្ស មិនគោរពតាមច្បាប់ អាជីវកម្ម
រូបភាពឯកសារស

ភ្នំពេញ៖ សេចក្ដីប្រកាសជាផ្លូវការ ចេញពីក្រសួងសុខាភិបាល ស្ដែងឲ្យឃើញនូវ ចំនុចមួយចំនួន នៃការ ដំណើរការអាជីវកម្មផ្នែក កែរសម្ភស្ស ក្នុងប្រទេសកម្ពុជា​ ដែលបានដំណើរការ ឈរលើចំនុចក្រៅនៃរង្វង់ច្បាប់អាជីវកម្ម ខណៈដែលក្រសួង តម្រូវឲ្យមានការ ចូលរួមហសការ ចុះបញ្ជី ត្រួតពិនិត្យ​ សិក្សាឲ្យបានច្បាស់លាស់ដើម្បីធានាពី គុណភាព សុវត្ថិភាព និង​ទំនុកចិត្ដពីប្រជាពលរដ្ឋខ្មែរ។

ជាក់ស្ដែងបច្ចុប្បន្ន ការមើលឃើញពិតជាមានការដំណើរការអាជីវកម្ម ផ្នែកកែរសម្ពស្សច្រើន ណាស់​ក្នុងប្រទេសកម្ពុជា​ ជាពិសេស ក្នុងទីក្រុងភ្នំពេញ។ ប៉ុន្ដែមិនត្រូវបានដឹងឡើយថា ចរន្ដនៃអាជីវកម្មទាំងនោះ បានស្ថិតក្នុងរង្វង់ច្បាប់អាជីវកម្មហើយនៅ។ ដើម្បីឲ្យមានភាពច្បាស់លាស់ និងធានាឲ្យបាន នូវសុវត្ថិភាព គុណភាព​ ប្រសិទ្ធភាព ក្រសួងសុខាភិបាល សូមឲ្យម្ចាស់អាជីវកម្មទាំងអស់ ដែលមិនបានចុះបញ្ជី សូមឲ្យទៅចុះបញ្ជីឲ្យបានត្រឹមត្រូវ។

អត្ថបទដោយ៖ អឿ អ៊ុយ

ប្រភព៖ក្នុងស្រុក

Related Articles