We TV Cambodia

ក្រសួងសុខាភិបាល បានអុនញ្ញាតិឲ្យបើកដំណើរការសារមន្ទីនានា ជូនភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាឡើងវិញហើយ

ក្រសួងសុខាភិបាល បានអុនញ្ញាតិឲ្យបើកដំណើរការសារមន្ទីនានា ជូនភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាឡើងវិញហើយ
ក្រសួងសុខាភិបាល (ប្រភព៖ ហ្វេសប៊ុក)

យោងតាមការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា ក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យបើកដំណើរសារមន្ទីនានា ជូនភ្ញៀវជាតិ និងអន្តររជាតិបានចូលទស្សនាឡើងវិញចាប់ពីខេមិថុនា ឆ្នាំ២០២០ នេះតទៅ។

សារមន្ទីជាតិ ក្នុងរាជធានីភ្នំពេញ (ប្រភព៖ Google)

ការបើកឲ្យចូលទស្សនាសារមន្ទីឡើងវិញនេះដែរ គឺដោយសារតែស្ថានភាព COVID-19 នៅកម្ពុជាមានភាពធូរស្រាលឡើងវិញ និងមិនមានករណីឆ្លងថ្មីណាមួយនោះទេ។ មិនតែប៉ុណ្ណោះ អ្នកឆ្លង COVID-19 ទាំង ១២២នាក់ ក៏ត្រូវបានក្រុមគ្រូពេទ្យកម្ពុជាព្យាបាលជាសះស្បើយអស់ផងដែរ។

សារមន្ទីអង្គរ ក្នុងខេត្តសៀមរាប (ប្រភព៖ Google)

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលក៏បានណែនាំឲ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ និងរក្សាអនាម័យឲ្យបានស្អាតជាប្រចាំផងដែរ ជៀសវាងការឆ្លងរីករាលដាល COVID-19 សារជាថ្មី។

ការប្រកាសរបស់ក្រសួងសុខាភិបាល (ប្រភព៖ ហ្វេសប៊ុក)
ការប្រកាសរបស់ក្រសួងសុខាភិបាល (ប្រភព៖ ហ្វេសប៊ុក)

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្រសួងសុខាភិបាល

Related Articles