We TV Cambodia

ក្រសួងសុខាភិបាល៖ អ្នករត់គេចពីមណ្ឌលចត្តាឡីស័កទាំង ២នាក់គ្មានផ្ទុកកូវីដ១៩ ទេ

ក្រសួងសុខាភិបាល៖ អ្នករត់គេចពីមណ្ឌលចត្តាឡីស័កទាំង ២នាក់គ្មានផ្ទុកកូវីដ១៩ ទេ

កាលពីយប់ថ្ងៃទី៩ ម្សិលមិញនេះ មានករណីជនជាតិចិន០២នាក់ បានរត់ចេញពីសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ដែលពួកគេទាំងពីរអ្នក ជាអ្នកដំណើរមកពីប្រទេសចិន និងបានមកដល់កម្ពុជានៅម៉ោងប្រហែល ១១ថ្ងៃត្រង់ នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។

ជនជាតិចិន ២នាក់ដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក

ទោះជាយ៉ាងណា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថា ជនជាតិចិនទាំង ២នាក់ខាងលើមិនមានផ្ទុកមេរោគកូវីដ១៩ នោះទេ ពោលគឺផលតេស្តអវិជ្ជមាន។

អត្ថបទដោយ៖ Nevin

Related Articles