We TV Cambodia

ក្រសួងសុខាភិបាល៖ គ្មានព័ត៌មានផ្លូវការណាមួយដែលបញ្ជាក់ថាករណី COVID-19 ចំពោះជនជាតិវៀតណាមបានឆ្លងចេញពីកម្ពុជានោះទេ

ក្រសួងសុខាភិបាល៖ គ្មានព័ត៌មានផ្លូវការណាមួយដែលបញ្ជាក់ថាករណី COVID-19 ចំពោះជនជាតិវៀតណាមបានឆ្លងចេញពីកម្ពុជានោះទេ
លោកជំទាវ ឱ វណ្ណឌិន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល (ប្រភព៖ ហ្វេសប៊ុក)

យោងតាមការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌិន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអោយដឹងថា គ្មានព័ត៌មានផ្លូវការណាមួយពីភាគីវៀតណាម ដែលបញ្ជាក់ថាករណីជនជាតិវៀតណាមមានផ្ទុក COVID-19 បានឆ្លងចេញពីកម្ពុជានោះទេ។

លោនជំទាវ បានបន្តថា គ្រប់ព័ត៌មានដែលក្រសួងទទួលបានទាក់ទងនឹង COVID-19 ក្រសួងតែងតែធ្វើការស្រាវជ្រាវ និងរុករកនៅទូទាំងប្រទេសឲ្យអស់លទ្ធភាព ហើយបើផ្អែកតាមរយៈការស្រាវជ្រាវ និងតាមដានរបស់របស់យើង គឺយើងនៅតែមិនទាន់រកឃើញមានករណីវិជ្ជមានថ្មីណាមួយនោះទេក្នុងប្រទេសកម្ពុជាយើង។

ក្រុមគ្រូពេទ្យកម្ពុជា (ប្រភព៖ Google)

លោកជំទាវ ឱ វណ្ណឌិន ក៏បានបញ្ជាក់ទៀតថា ចំពោះព័ត៌ដែលថាមានករណីឆ្លងជំងឺ COVID-19 ចេញពីកម្ពុជានោះ គឺមិនមានភាពច្បាស់លាស់នោះទេ ដោយបុគ្គលនោះបានត្រឡប់ទៅដល់ប្រទេសវៀតណាមលើសពី ១៤ថ្ងៃទៅហើយបើគិតមកដល់ពេលដែលចុះផ្សាយថាបុគ្គលនោះមានផ្ទុក COVID-19 ។

ទើបីជាយ៉ាងណាក៏ដោយ ក្រសួងនឹងបន្តយកចិត្តទុកដាក់ទៅលើការស្រាវជ្រាវបន្តទៀត ហើយបើមានការវិវឌ្ឍណាមទតទាក់ទងនឹង COVID-19 ក្រសួងនឹងបញ្ជាក់ប្រាប់បងប្អូនប្រជាពលរដ្ឋឲ្យដឹងជាមិនខាន។

ក្រុមគ្រូពេទ្យកម្ពុជាទទួលជោគជ័យក្នុងការព្យាបាលអ្នកជំងឺ COVID-19 ទាំង ១២២នាក់ (ប្រភព៖ Google)

សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ កម្ពុជាពុំមានករណីឆ្លងជំងឺ COVID-19 ថ្មីទៀតនោះទេ ហើយចំពោះអ្នកឆ្លងពីមុនដែលមានចំនួន ១២២នាក់នោះ គឺបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញអស់ទៅហើយ ដោយមិនមានសល់អ្នកជំងឺ COVID-19 ទៀតនោះទេ។

អត្ថបទដោយ៖ Nevin

Related Articles