We TV Cambodia

ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងមេរោគ COVID-19 ថ្មីចំនួន ៤នាក់បន្ថែមទៀត និងអ្នកជាសះស្បើយម្នាក់

ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងមេរោគ COVID-19 ថ្មីចំនួន ៤នាក់បន្ថែមទៀត និងអ្នកជាសះស្បើយម្នាក់
ក្រសួងសុខាភិបាល (ប្រភព៖ ហ្វេសប៊ុក)

យោងតាមការបង្ហោះនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងសុខាភិបាលកាលពីប៉ុន្មាននាទីមុននេះបានឲ្យដឹងថា ក្រសួងបានរកឃើញអ្នកជំងឺ​ COVID-19 ចំនួន ៤នាក់បន្ថែមទៀត សរុបទាំងអស់មានចំនួន ១១៤នាក់ហើយ ។ ក្រៅពីនោះ ក៏មានអ្នកជាសះស្បើយម្នាក់ផងដែរ សរុបអ្នកជាសះស្បើយទាំងអស់មានចំនួន ៣៥នាក់ហើយគិតមកត្រឹមព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ផងដែរថា ករណីថ្មីនេះត្រូវបានរកឃើញក្នុងខេត្តព្រះសីហនុចំនួន ៣នាក់ ជាជនជាតិបារាំង និងម្នាក់ទៀតរកឃើញក្នុងខេត្តកំពង់ចាម ជាជនជាតិម៉ាឡេស៊ី។ ចំណែកឯ ដែលជាទារកប្រុសអាយុ ៤ខែ ត្រូវជាកូនប្រុសបង្កើតរបស់បុរសជនជាតិបារាំងដែលទើបតែព្យាបាលជាសះស្បើយ និងត្រូវបានឲ្យចេញពីមន្ទីពេទ្យកុមារជាតិ។

សេចក្ដីជូនពត៌មានរបស់ក្រសួងសុខាភិបាល (ប្រភព៖ ហ្វេសប៊ុក)
សេចក្ដីជូនពត៌មានរបស់ក្រសួងសុខាភិបាល (ប្រភព៖ ហ្វេសប៊ុក)

អត្ថបទដោយ៖ Nevin

Related Articles