We TV Cambodia

ក្រសួងសុខាភិបាលទើបតែរកឃើញអ្នកឆ្លង COVID-19 ថ្មីមួយករណី ដែលជាជនជាតិខ្មែរ ទើបត្រឡប់មកពីប្រទេសហ្វីលីពីន

ក្រសួងសុខាភិបាលទើបតែរកឃើញអ្នកឆ្លង COVID-19 ថ្មីមួយករណី ដែលជាជនជាតិខ្មែរ ទើបត្រឡប់មកពីប្រទេសហ្វីលីពីន
ក្រសួងសុខាភិបាល (ប្រភព៖ Google)

យោងតាមការប្រកាសនៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងទើបតែបានរកឃើញអ្នកករណីវិជ្ជមានជំងឺ COVID-19 មួយករណីថ្មី ដែលជាជនជាតិខ្មែរ ភេទប្រុស មានអាយុ ២៦ឆ្នាំ រស់នៅខេត្តកំពត។

បុរសដែលមានផ្ទុក COVID-19 គឺជាអ្នកដំណើរដែលទើបតែត្រឡប់មកពីប្រទេសហ្វីលីពី បន្តជើងហោះហើរពីសាធារណៈរដ្ឋកូរ៉េ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី២០ ខែឧសភា ម្សិលមិញនេះ។ ខាងក្រោមនេះជាសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៖

សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល (ប្រភព៖ ក្រសួងសុខាភិបាល)
សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល (ប្រភព៖ ក្រសួងសុខាភិបាល)

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្រសួងសុខាភិបាល

Related Articles