We TV Cambodia

ក្រសួងសុខាភិបាលច្រានចោលការផ្សព្វផ្សាយពីវិធីសាស្ត្រព្យាបាលកូវីដ១៩ ដោយខ្លួនឯង

ក្រសួងសុខាភិបាលច្រានចោលការផ្សព្វផ្សាយពីវិធីសាស្ត្រព្យាបាលកូវីដ១៩ ដោយខ្លួនឯង

បន្ទាប់ពីមានការផ្ទុះកូវីដ១៩ ក្នុងសហគមន៍រយៈពេលប៉ុន្មានថ្ងៃនេះ មានបុគ្គលមួយចំនួនបានផ្សព្វផ្សាយវីដេអូជាច្រើនពីវិធីសាស្ត្រព្យាបាលកូវីដ១៩ ដោយខ្លួនឯងនៅលើបណ្ដាញសង្គមហ្វេសប៊ុក។

ទោះយ៉ាងណា លោកស្រីឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុងនូវព័ត៌មានទាំងអស់នេះ ដោយលោកស្រីបានលើកឡើងថា «សូមកុំជឿតាមព័ត៌មានការបំពុលសង្គមទាំងនេះ បើមានអាការៈមិនស្រួលសូមទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យឲ្យបានត្រឹមត្រូវចៀសវាងមានគ្រោះថ្នាក់ដល់ជីវិត។

មិនតែប៉ុណ្ណោះ លោកស្រីក៏បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ជួយចាត់វិធានការតាមផ្លូវច្បាប់ជាធរមានផង ចំពោះអ្នកផ្សព្វផ្សាយព័ត៌មានបំភ្លៃសង្គមបែបនេះ៕

អទ្ថបទដោយ៖ Nevin

Related Articles