ដោយ៖ពេជ្រ
ភ្នំពេញ៖ ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសពីការណែនាំក្នុងការការពារខ្លួនពីកូវីដ១៩ ក្នុងរយៈពេលឈប់សម្រាកខាងមុខដែលមានរយៈពេល៥ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកការងារសម្រាប់បុណ្យចូលឆ្នាំខ្មែរ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃ១៧ កក្កដា ឆ្នាំ២០២០។
ក្រសួងចេញសេចក្ដីប្រកាសពីការណែនាំ និងការការពារយ៉ាងដូច្នេះក៏ព្រោះតែក្នុងថ្ងៃឈប់សម្រាកខាងមុខ ប្រជាជននឹងមានដំណើរកម្សាន្តទៅតាមទីកន្លែងនានាក្នុងប្រទេសកម្ពុជា ទន្ទឹមនឹងនេះ ទោះបីជាកម្ពុជាមិនមានការឆ្លងជំងឺកូវីដ១៩ ដូចប្រទេសដទៃក៏ពិតមែន តែក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។
ក្នុងសេចក្ដីប្រកាសបានឱ្យដឹងទៀតថា ត្រូវប្រកាន់នូវវិធានការការពារខ្លួន រក្សាគម្លាត កាត់បន្ថយការជួបជុំ ដោយមិនត្រូវមានការធ្វេសប្រហែសឡើយ ជាពិសេសគឺមិនត្រូវមើលស្រាលជំងឺដ៏សាហាវនេះទេ។
ខាងក្រោមនេះជាសេចក្ដីលម្អីតបន្ថែមអំពីការណែនាំរបស់ក្រសួងសុខាភិបាល៖
