ដោយ៖ពេជ្រ
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឱ្យសារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈគ្រប់ប្រភេទទូទំាងប្រទេស បើកដំណើរការឡើងវិញ បន្ទាប់ពីស្ថានភាពជម្ងឺកូវីដ១៩ បានប្រសើរឡើង។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងវប្បធម៌ បានឱ្យដឹងថា ក្រោយព្រឹត្តិការណ៍ ២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់ ក្រសួងសម្រេចឱ្យសារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈគ្រប់ប្រភេទទូទំាងប្រទេសបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃ០១ មករា ឆ្នាំ២០២១ នេះតទៅ។
បន្ថែមពីនេះទៅទៀត ក្រោយពីសម្រេចឱ្យបើកដំណើរការឡើងវិញហើយ ត្រូវបន្តអនុវត្តន៍ស្ដង់ដារសុវត្ថិភាពតាមដែលក្រសួងសុខាភិបាលណែនាំ ជាពិសេសគឺអនុវត្តតាមស្ដង់ដាសុវត្ថិភាព SOP របស់ក្រសួង រក្សាគម្លាតជាដើម៕
