ទើបតែប៉ុន្មានម៉ោងមុននេះតែប៉ុណ្ណោះដែល ផេកហ្វេសប៊ុកផ្លូវការរបស់ ក្រសួងរ៉ែ និងថាមពលបាន ចេញសេចក្ដីប្រកាស ជាសាធារណៈដល់ក្រុមហ៊ុនជាតិ និងអន្ដរជាតិ ដែលអាចចូលរួមដាក់ពាក្យប្រកួតប្រជែង ស្នើរអាជ្ញាបណ្ណ លើដំបន់សម្បទាន ក្នុងការរុករករ៉ែ ដែលមានចំនួនដល់ទៅ៨ តំបន់ ក្នុងប្រទេសកម្ពុជា។ សុពលភាពនៃការដាក់ពាក្យគឺ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៧:០០នាទី៖ តំបន់ទាំង៨ មានដូចជា៖
១. តំបន់អូរកោងកាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
២. តំបន់ភ្នំនទោង ស្រុកជ័យសែន ខេត្តព្រះវិហារ
៣. តំបន់ភ្នំច្រាច ស្រុកឆែប និងស្រុកសែនជ័យ ខេត្តព្រះវិហារ
៤. តំបន់ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ
៥. តំបន់ខ្វាវខាងកើត ឃុំខ្វាវ ខេត្តសៀមរាប និងឃុំស្រែយ៉ាង រណសិរ្ស ខេត្តព្រះវិហារ
៦. តំបន់ខ្វាវខាងលិច ឃុំខ្វាវ ឃុំតាសៀម និងឃុំស្វាយលើ ខេត្តសៀមរាប
៧. តំបន់ព្រែកខ្លុង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
៨. តំបន់អូរខ្ទង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ហ្វេសប៊ុក
