We TV Cambodia

ក្រសួងរៀបចំដែនដី ប្រមូលចំណូលចូលរដ្ឋប្រមាណ៤៥លានរៀលក្នុងឆ្នាំ២០១៩

ក្រសួងរៀបចំដែនដី ប្រមូលចំណូលចូលរដ្ឋប្រមាណ៤៥លានរៀលក្នុងឆ្នាំ២០១៩

ដោយ៖ឧត្តម

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០១៩នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រមូលចំណូលចូលថវិកាជាតិសរុបមានចំនួន ៤៥៦,៦១៧,៦៨៦,០៧៧រៀល គិតទាំងពន្ធប្រថាប់ត្រា លើការផ្ទេរអចលនទ្រព្យ។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសន្និបាតនៅថ្ងៃនេះ។

តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានឱ្យដឹងទៀតថា ចំណូលដែលក្រសួងរៀបចំដែនដី បានប្រមូលបាននេះរួមមាន៖

ទី១៖ ចំណូលរបស់រដ្ឋបាលកណ្តាលចំនួន ២៩, ១០៧, ៧៣៦, ៣៧៤រៀល ក្នុងនោះមាន សេវាសំណង់ទូទៅចំនួន ១៤, ៤០៩, ៤៨៩, ៧៥៨រៀល សេវាសំណង់លើស សន្ទស្សន៍ចំនួន ១៤, ៤១៧, ៧៨០, ០០០រៀល ការជួលអចលនទ្រព្យចំនួន២៨០, ៤៦៦, ៦១៦រៀល។

ទី២៖ ចំណូលរបស់មន្ទីរ ដ.ន.ស.ស.រាជធានីខេត្តចំនួន ៨០, ២៣៤, ៨០៣, ២២៧រៀល ក្នុងនោះមាន សេវាសុរិយោដីចំនួន ៥០, ០២៥, ៧៨២, ៥១៤រៀល, លក្ខណៈជាប្រព័ន្ធចំនួន ១១, ៧៧១, ៥០៨, ៣០០រៀល, លក្ខណៈដាច់ដោយដុំចំនួន ៣៨, ២៥៤, ២៧៤, ២១៤រៀល, សេវាសំណង់ទូទៅចំនួន ៣០, ២០៩, ០២០, ៧១៣រៀល

ទី៣៖ ពន្ធប្រថាប់ត្រា (អគ្គនាយកដ្ឋានពន្ធដារ) ចំនួន ៣៤៧, ២៧៥, ១៤៦, ៤៧៦រៀល។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា គម្រោងលទ្ធកម្មសរុបសម្រាប់ឆ្នាំ២០១៩ មានចំនួន ៣២គម្រោង ក្នុងនោះមាន បានអនុវត្តនីតិវិធីទូទាត់ចំនួន២៩គម្រោង ស្មើនឹង ៩០.៦២% បន្តអនុវត្តចំនួន១គម្រោង ស្មើនឹង៣.១% និងគម្រោងដែលមិនអាចអនុវត្តបានចំនួន២គម្រោង ស្មើនឹង ៦.២៥ %៕

Related Articles