We TV Cambodia

ក្រសួងពាណិជ្ជកម្ម ចេញសេចក្ដីជូនដំណឹងអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ

ក្រសួងពាណិជ្ជកម្ម ចេញសេចក្ដីជូនដំណឹងអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ

ដោយ៖ស្រីពេជ្រ

ដោយផ្អែកតាមតម្លៃមធ្យមនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី០១ ដល់ ១៥ ខែកុម្ភៈ ឆ្នាំ២០២០ នឹងត្រូវលក់ ៣​.៧២១រៀល/ក្នុងមួយលីត សម្រាប់សាំងធម្មតាEA92 និង៣.៥៦០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ប្រភព ក្រសួងពាណិជ្ជកម្ម
ប្រភព ក្រសួងពាណិជ្ជកម្ម

 

ក្នុងនោះដែរ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចនាយករដ្ឋមន្រ្តី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ/លីត្រ។

ដូច្នេះហើយ ថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែកុម្ភៈ ឆ្នាំ២០២០ នឹងចុះមក​៣.៥៥០រៀល/លីត្រ សម្រាប់សាំងធម្មតាEA92 និង៣.៤០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត៕

 

Related Articles