ភ្នំពេញ៖ ផេកហ្វេសប៊ុកជាផ្លូវរបស់ក្រសួង ពាណិជ្ជកម្មបានប្រកាសជាដំណឹងជាសារធារណៈ ដល់មហាជន អំពីគម្រោងរៀបចំព្រឹត្ដិការណ៍ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ នៅក្នុងខេត្ដមណ្ឌលគិរី ក្រោមប្រធានបទ “យុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០២០”។
“យុទ្ធនាការទិញផលិតផលខ្មែរ ឆ្នាំ២០២០” នឹងត្រូវរៀចំឡើង ចាប់ពីថ្ងៃទី០៥-០៨ ខែមីនា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ១២កើត ដល់ថ្ងៃអាទិត្យ១៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ គោលបំណងនៃការរៀបចំព្រឹតិ្ដការណ៍នេះឡើងគឺ ដើម្បីពញ្ញាក់ស្មារតីមហាជនទូទៅ ងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យបានច្រើនជាអតិបរិមា។ ក្រសួងពាណិជ្ជកម្ម នឹងប្រមូលកៀរគរផលិតផលខ្មែរ មានគុណភាពខ្ពស់មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ មានការវេចខ្ចប់បានល្អត្រឹមត្រូវ អនុលោមតាមស្តង់ដារផលិតកម្មពីគ្រប់ទិសទីនៅទូទាំងប្រទេសមកដាក់តាំងបង្ហាញ និងស្វែងរកដៃគូយកទៅលក់បន្ត។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ហ្វេសប៊ុក
