We TV Cambodia

ក្រសួងពាណិជ្ជកម្មរកឃើញទឹកអាល់កុលលាងដៃដែលបង្កបញ្ហាដល់សុខភាព ព្រោះមានសារធាតុមេតាណុល

ក្រសួងពាណិជ្ជកម្មរកឃើញទឹកអាល់កុលលាងដៃដែលបង្កបញ្ហាដល់សុខភាព ព្រោះមានសារធាតុមេតាណុល

ដោយ៖ពេជ្រ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានរកឃើញសារធាតុមេតាណុលក្នុងផលិតផលអាល់កុលលាងសម្អាតដៃ ដែលអាចបង្កបញ្ហាដល់សុខភាពអ្នកប្រើប្រាស់ ក្នុងការកម្ចាត់មេរោគកូវីដ១៩។​នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃម្សិលមិញនេះ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កន្លងមកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) បានសហការជាមួយស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យគុណភាពអាល់កុលលាងដៃ បានរកឃើញការលួចបន្លំប្រើប្រាស់នូវសារធាតុមេតាណុលជាច្រើន ធ្វើជាអាល់កុលលាងសម្អាតដៃ។

ក្នុងសេចក្ដីប្រកាសបានបន្ថែមទៀតថា ក្រសួងបានធ្វើតេស្តរកឃើញសារធាតុមេតាណុលទាំំងនោះរហូតទៅដល់ ៨០ តោន ដែលនេះមិនត្រឹមតែធ្វើឲ្យបាត់បង់នូវថវិការបស់ពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កគ្រោះថា្នក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរផងដែរ៕

 

 

Related Articles