ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីប្រកាស ទៅដល់ម្ចាស់អាជីវកម្មលក់ផលិតផល ឬសំភារៈការពារ មេរោគ កូវីដ១៩ តាមប្រព័ន្ធអនឡាញ ទាំងអស់ មិនឲ្យមានការឡើងថ្លៃនោះទេ បើមិនដូច្នេះ ក្រសួងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់។
មួយរយៈពេលក្រោយ ដោយក្រសួងបានសង្កេតឃើញថា នៅតាមបណ្ដាក្រុមហ៊ុន ឯកជន កន្លែងប្រកបអាជីវកម្មផ្សេងៗ ដែលមានផ្ដោតទៅលើផលិតផល ការពារ មេរោគកូវីដ១៩ នៅកម្ពុជា ជាពិសេសទីផ្សារអនឡាញ មានការកើនឡើង តម្លៃផលិតផល ដែលមានដូចជា ម៉ាស ទឹកអាល់កុល ជែលលាបដៃ និង ឧបករណ៍ស្ទង់កំដៅជាដើម ហាក់មានសន្ទុះតម្លៃទីផ្សារ កើនឡើង យ៉ាងកត់សំគាស់ ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាខ្លះ ស្ទើតែមិនមានលទ្ធភាពទិញយកទៅប្រើប្រាស់។
ក្រសួងពាណិជ្ជកម្ម គឺជាអង្គភាពដែលមានទំនួលខុសត្រូវខ្ពស់ជាងគេក្នុងការ គ្រប់គ្រងតម្លៃទំនិញ នៅលើទីផ្សារ ខណៈដែលទំនិញទាំងនេះ កំពុងតែទទួលនូវការរអ៊ូរទាំពីប្រជាជន ថាឡើងថ្លៃ។ ជាឧទាហរណ៍ តម្លៃម៉ាស ធម្មតាកន្លងមក មានតម្លៃរាយ ចំនួន២ម៉ាស តែ៥០០៛ ប៉ុន្ដែមកទល់ពេលនេះ មានចំនួន ១ម៉ាស តម្លៃដល់ទៅ២៥០០៛។
មិនត្រឹមតែ ការចរាចរទីផ្សារអនឡាញមួយមុខនោះទេដែល ត្រូវបានគេមើលឃើញថាមានសន្ទុះឡើងខ្ពស់ ប៉ុន្ដែសម្រាប់ការទីផ្សារ ខាងក្រៅវិញ ក៏មិនជាថោកនោះដែរ។
ខាងក្រោមគឺជាសេចក្ដីប្រកាសរួម របស់ ក្រសួង៖
ដោយ៖ Stince