នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងស្ដីពី តម្លៃលក់ប្រេងឥន្ធនៈនៅតាមស្ថានីយទូទាំងប្រទេសចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីជូនដំណឹងនេះដែរ យើងឃើញថាតម្លៃប្រេងឥន្ធនៈមានការឡើងថ្លៃ បើប្រៀបធៀបជាមួយតម្លៃប្រេងឥន្ធនៈសម្រាប់លក់ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ដោយតម្លៃប្រេងម៉ាស៊ូតសម្រាប់លក់នៅពេលនេះមានតម្លៃ ២,៣០០៛ក្នុងមួយលីត្រ និងប្រេងសាំងធម្មតាមានតម្លៃ ២,៥០០៛ក្នុងមួយលីត្រ។ ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៖
អានអត្ថបទទាក់ទងនឹងតម្លៃប្រេងឥន្ធនៈចាប់ពីថ្ងៃទី០១ ដល់ដ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០
អត្ថបទដោយ៖ Nevin