We TV Cambodia

ក្រសួងផ្ដល់អាជ្ញាបណ្ណដល់ក្រុមហ៊ុន២ ដើម្បីរុករករ៉ែ នៅខេត្ដ ត្បូងឃ្មុំ និង រតនគិរី

ក្រសួងផ្ដល់អាជ្ញាបណ្ណដល់ក្រុមហ៊ុន២ ដើម្បីរុករករ៉ែ នៅខេត្ដ ត្បូងឃ្មុំ និង រតនគិរី

ក្រសួងរ៉ែ និងថាមពលទើបតែចេញសេចក្ដីសម្រេច ផ្ដល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនរុករករ៉ែចំនួន ២ក្រុមហ៊ុនទៀតហើយ ដែលគម្រោងស្នើរសុំនេះមានមានទំហំផ្ទៃដីដល់ទៅជាង ២ម៉ឺនហិកតាស្ថិតក្នុងខេត្ដចំនួន ២ ក្នុងនោះមានខេត្ដ ត្បូងឃ្មុំ និង រតនគិរី។

ក្រុមហ៊ុនទី១ ដែលក្រសួងទើបតែសម្រេចគឺ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ( ខេមបូឌៀ) លីមីធីត (RENAISSANCE MINERALS (CAMBODIA) LIMITED) ដែលនឹងប្រតិបត្តិការរុករករ៉ែលើផ្ទៃដី ទំហំ ១០៧.១០ គីឡូម៉ែត្រក្រឡា នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ចំណែកក្រុមហ៊ុនទី២គឺ ក្រុមហ៊ុន អរៀនថល វីសដឹម ខនសាល់ធីង សឺវីស (ខេមបូឌៀ) អិនវេសមិន ឯ.ក (ORIGINAL WISDOM CONSULTING SERVICES (CAMBODIA) INVESTMENT CO, LTD.) ដែលនឹងរុករករ៉ែលើផ្ទៃដីទំហំ ១០០ គីឡូម៉ែត្រក្រឡា នៅតំបន់ភ្នំប៉ាង ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។

គួរបញ្ជាក់ថា កន្លងមក ក្រសួងរ៉ែ និងថាមពល បានប្រកាសជាសាធារណៈ ដើម្បីបើកឱ្យក្រុមហ៊ុនជាតិ និងអន្តរជាតិ ដាក់ពាក្យប្រកួតប្រជែងសុំអាជ្ញាបណ្ណរុករករ៉ែ ក្នុងតំបន់ចំនួន ០២កន្លែង គឺនៅខេត្តត្បូងឃ្មុំ និងខេត្តរតនគិរីនេះឯង ដោយចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០។

ដោយ៖ Stince

Related Articles