We TV Cambodia

ក្រសួងសុខាភិបាលប្រកាសឃើញអ្នកឆ្លងកូវីដ១៩ ចំនួន០១ នាក់បន្ថែមទៀត

ក្រសួងសុខាភិបាលប្រកាសឃើញអ្នកឆ្លងកូវីដ១៩ ចំនួន០១ នាក់បន្ថែមទៀត

ដោយ៖ពេជ្រ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នាយប់ថ្ងៃទី​២៣ ខែ មិនា ឆ្នាំ​២០២០ នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ០១ នាក់ទៀត ដែលធ្វើឲ្យអ្នកឆ្លងសរុបប្រចាំប្រទេស កើនដល់៨៧នាក់។

បើតាមសេចក្ដីប្រកាសបានឲ្យដឹងថា ស្រ្តីដែលផ្ទុកកូវីដ១៩ គឹឆ្លងដោយសារតែមើលថែទារកអាយុ ០៤ ខែ ដែលផ្ទុកកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា និងត្រូវជាប្រពន្ធរប់សបុរសជនជាតិបារាំងដែលផ្ទុកកូវី១៩ កំពុងព្យាបាលនៅមន្ទីរពេទ្យខ្មែរ សូវៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមិនា ឆ្នាំ ២០២០ កម្ពុជារកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន៨៧ នាក ស្រី២២ ប្រុស៦៥ ដែលភាគច្រើនជាជនជាតិបារំាង ខ្មែរ និងម៉ាឡេសុី៕

Related Articles