We TV Cambodia

ក្រសួងបើកបង្រៀនវគ្គបណ្តុះបណ្តាល សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ដោយមិនគិតថ្លៃ

ក្រសួងបើកបង្រៀនវគ្គបណ្តុះបណ្តាល សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ដោយមិនគិតថ្លៃ

ជាឱកាសល្អដ៏កម្រមួយ សម្រាប់នយោជិគដែលចង់ពង្រឹងភាសាបរទេស និងជាពិសេស អ្នកដែលបានបាត់បង់ការងារធ្វើ ឬត្រូវក្រុមហ៊ុនព្យួរការងារ អាចដាក់ពាក្យចូលរៀនជំនាញខ្លី ត្រឹមរយៈពេល៤ខែ (ព្រឹក-ល្ងាច) ដែលជាការរៀបចំឡើង ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ដោយការបង្រៀនជំនាញខ្លីនេះ មិនតម្រូវឱ្យបង់ប្រាក់ឡើយ ហើយមិនតែប៉ុណ្ណោះ ក្រសួងការងារនឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២០០.០០០រៀល ក្នុងមួយខែ សម្រាប់ការចំណាយលើការហូបចុក និងស្នាក់នៅ ផងដែរ។

គួរជម្រាបផងដែរថា ក្នុងជំនាញសិក្សាដែលរៀបចំដោយក្រសារការងារ រួមមានដូចជា ជំនាញធ្វើម្ហូបអាហារ ជំនាញធ្វើនំប៉័ង ជំនាញឆុងកាហ្វេ ជំនាញជួសជុលរថយន្ត តបណ្តាញទឹក តបណ្តាញ អគ្គីសនី និងជំនាញជាច្រើនផ្សេងទៀត ដែលបងប្អូនអាចមើលនៅក្នុងសេចក្តីប្រកាសខាងក្រោមនេះ៖

Related Articles