We TV Cambodia

ក្រសួងបញ្ចេញឈ្មោះសាលាទាំង២០ ដែលត្រូវបើកនៅខែសីហាខាងមុខ ភាគច្រើនជាសាលាបរទេស

ក្រសួងបញ្ចេញឈ្មោះសាលាទាំង២០ ដែលត្រូវបើកនៅខែសីហាខាងមុខ ភាគច្រើនជាសាលាបរទេស
ឯកឧត្តម ហង់ ជួនណារ៉ុន (ប្រភព៖ TVK)

កាលពីដើមខែកក្កដាកន្លងទៅនេះ ក្រសួងអប់រំបានប្រកាសពីការបើកសាលារៀនឡើងវិញនៅខែសីហាខាងមុខ ដោយបែងចែកជាដំណាក់កាលៗ ទៅតាមស្ដង់ដារបស់សាលានីមួយៗ ហើយក្រសួងក៏ធ្លាប់បានបង្ហើបពីសាលាដែលនឹងត្រូវបើកក្នុងដំណាក់កាលទី១ ផងដែរ ដោយមានចំនួន២០ ក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប។

សាលារដ្ឋដែលបានបិទក្នុងកំលុងពេលកូវីដ១៩នេះ (ប្រភព៖ Google)

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ បញ្ជីឈ្មោះសាលាទាំង២០ ដែលក្រសួងចាត់ចូលជាសាលាដែលមានស្តង់ដាខ្ពស់ និងត្រៀមបើកក្នុងដំណាក់កាលទី១ត្រូវបានបង្ហាញ ដោយភាគច្រើនជាសាលាអន្តរជាតិ ដែលមានការវិនិយោគពីបរទេស និងការចំណាយបង់ថ្លៃសិក្សាខ្ពស់ក្នុងមួយឆ្នាំសិក្សា។ សាលាស្ដង់ដាទាំង២០ ដែលត្រូវបើកដំណារការនៅថ្ងៃទី០១ សីហាខាងមុខរួមមាន៖

១, សាលា Southbridge International School

២, សាលា Northbridge International School

៣, សាលា CIA First International School

៤, សាលា Footprint International School

៥, សាលា Paragon International School

៦,​ សាលាបារាំងចំនួន០៥

៧, សាលា ICS International School

៨, សាលា Learning Jungle International School

៩, សាលា Westview Cambodian International School

១០, សាលា Singapore Cambodian International Academy

សាលាអន្តរជាតិ Northbridge International School (ប្រភព៖ NISC)

១១, សាលា British International School of Phnom Penh

១២, សាលា International School of Phnom Penh

១៣, សាលា Australia International School of Phnom Penh

១៤, សាលា CIESF School

១៥, សាលា LOGOS International School

១៦, សាលា Japanese School of Phnom Penh

១៧, សាលា Canadian International School

១៨, សាលា Asian Hope International School

១៩, សាលា Hope International School

២០, សាលា Ican British International School

បញ្ចីឈ្មោះសាលាដែលត្រូវបើកក្នុងដំណាក់កាលទី១ (ប្រភព៖ facebook)

ក្រសួងអប់រំធ្លាប់បានបញ្ជាក់ថា ប្រសិនបើដំណាក់កាលទី១ នៃការរបើកសាលាឡើងវិញទទួលបានជោគជ័យ ក្រសួងនឹងឈានដល់ការអនុវត្តន៍ដំណាក់កាលទី២ និងទី៣បន្តទៀត ដែលនឹងបើកសាលានៅទូទាំងប្រទេសឡើងវិញ។

បញ្ចីឈ្មោះសាលាដែលត្រូវបើកក្នុងដំណាក់កាលទី១ (ប្រភព៖ facebook)

អត្ថបទដោយ៖ Nevin

Related Articles