We TV Cambodia

ក្រសួងធនធានទឹក៖ សីតុណ្ហភាពអាចចុះត្រជាក់ រួមនឹងភ្លៀងចាប់ពីថ្ងៃទី២១ ដល់ទី ២៧

ក្រសួងធនធានទឹក៖ សីតុណ្ហភាពអាចចុះត្រជាក់ រួមនឹងភ្លៀងចាប់ពីថ្ងៃទី២១ ដល់ទី ២៧

យោងតាមការប្រកាសរបស់ក្រសួងធនធានទឹកនៅថ្ងៃទី២០ ខែតុលានេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២១ ដល់ទី២៧ ខែតុលានេះ កម្ពុជាបាននឹងកំពុងបន្តទទួលនូវខ្យល់មូសុងនិរតី ដែលមានកម្រិតមធ្យម ប្រព័ន្ធសម្ពាធទាបនៅបន្តអូសបន្លាយកាត់ពីលើ។

មិនតែប៉ុណ្ណោះ នៅមហាសមុទ្រស្ថិតនៅខាងកើតប្រទេសហ្វីលីពីន អាចនឹងមានការក៏កើតឡើងនូវព្យុះទី១៧ ឈ្មោះ សូដែល ដែលតាមការព្យាករជាលក្ខណៈតំបន់បង្ហាញឲ្យឃើញថា ព្យុះនេះនឹងធ្វើដំណើរចូលភាគខាងជើងប្រទេសវៀតណាម ត្រង់ចំណុចខេត្តវិញ ក្នុងអំឡុងថ្ងៃទី២៥ និង ២៦ ខែតុលា។

ជាមួយគ្នានេះ ព្យុះនេះអាននឹងមានឥទ្ធិពលបន្តិចបន្តួចប៉ុណ្ណោះ នៃភាគឦសានប្រទេសកម្ពុជា ដែលអាចបង្ករឲ្យមានភ្លៀងធ្លាក់ពីតិចទៅមធ្យមនៅតំបន់ខ្លះ និងនៅតាមតំបន់ខ្លះទៀតមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ។ លើសពីនេះ ក៏មានបាតុផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រងថែមទៀតផង។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។

អត្ថបទដោយ៖ Nevin

Related Articles