ក្រសួងទេសចរណ៍៖ក្រសួងទេសចរណ៍ស្នើអោយរាជរដ្ឋាភិបាលបើកដំណើរការព្រលានយន្តហោះខេត្តបាត់ដំបងឡើងវិញខណះភ្ញៀវទេសចរ កំពុងងើបឡើងវិញ។ ការស្នើបែបនេះក៏ដោយសារនាពេលកន្លងទៅនេះវិនិយោគិនបារាំងចង់ធ្វើការវិនិយោគ ទៅហើយ។
ក្នុងកិច្ចប្រជុំសន្និបាតបូកសរុបការងារ របស់ក្រសួងទេសចរណ៍ ដែលបានធ្វើឡើងកាលពីមិ្សលមិញ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញបានប្រកាសស្មើរអោយរាជរដ្ឋាភិបាលមានគម្រោងបើកដំណើរការឡើងវិញនៅខេត្តបាត់ដំបង។
កាលពីពេលកន្លងទៅនេះវិនិយោគិនបារាំងចង់មកវិនិយោគលើវិស័យអាកាសចរនៅខេត្តបាត់ដំបងខណៈខេត្តមួយនេះបាននឹងកំពុងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។
លោកងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានស្វាគមន៍ និងគាំទ្រចំពោះគម្រោងចង់វិនិយោគលើវិស័យនេះ ក៏ដូចជាធ្វើឲ្យព្រលានយន្តហោះខេត្តបាត់ដំបងមានដំណើរការឡើងវិញ។ លោកបានបន្តទៀតថា៖« បើគម្រោងនេះទទួលបានជោគជ័យគឺងាយស្រួលដល់អ្នកធ្វើដំណើរ ជាពិសេសគឺភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរបានលឿនទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត»។
សូមបញ្ជាក់ថា អង្គសន្និបាតក៏បានលើកឡើង អំពីគំនិតផ្តួចផ្តើមធាតុចូលសំខាន់ៗមួយចំនួន ដើម្បីសម្រួលការធ្វើដំណើរ និងជំរុញលំហូរទេសចរ មកទស្សនាកម្ពុជា ក្នុងនោះរួមមាន៖
- ស្នើបើកកំពង់ផែទឹកជ្រៅខេត្តកំពត ដើម្បីអនុញ្ញាតឲ្យនាវាទេសចរណ៍ អាចចូលកំពង់ផែបានតាមច្រកសមុទ្រនេះបន្ថែមទៀត ។
- គួរតែបន្ថយថ្លៃទិដ្ឋាការពាក់កណ្តាល សម្រាប់ទេសចរមកតាមនាវាទេសចរណ៍សមុទ្រ ដែលចូលចតក្រោម២៤ម៉ោង និងការផ្តល់ទិដ្ឋាការរួមតាមបញ្ជីឈ្មោះភ្ញៀវទេសចរ។
- គួរតែសម្រួលលំហូរទេសចរថៃ មកទស្សនាឲ្យដល់ខេត្តសៀមរាប ដោយប្រើបណ្ណព្រំដែន។
- ចំពោះការប្រើប្រាស់រថយន្តទេសចរណ៍ផ្ទាល់ខ្លួន ចូលមកទស្សនាកម្ពុជាស្របច្បាប់ គួរសម្រួល និងអនុញ្ញាតដោយមានការបិទសន្លឹកបណ្ណ សម្គាល់អត្តសញ្ញាណចូល-ចេញ (Sticker)។
- គួររៀបចំឲ្យមានភ្នាក់ងារជំនួយទេសចរ (Tourist Assistant) នៅតាមច្រកចូលព្រំដែនអន្តរជាតិ។ កិច្ចការនេះគួរត្រូវបានអនុវត្តដោយភ្នាក់ងារនគរបាលទេសចរណ៍៕
- អង្គសន្និបាតបានសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងជួយស្ថាបនាអគារ អ្នកដំណើរនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕
