We TV Cambodia

ក្រសួងទេសចរណ៍ចេញសេចក្ដីប្រកាស ស្ដីពីការអនុគ្រោះលើកលែង​ការពិន័យអន្ដរការណ៍​ ជាប្រាក់លើអាជីវកម្មវិស័យទេសចរណ៍

ក្រសួងទេសចរណ៍ចេញសេចក្ដីប្រកាស ស្ដីពីការអនុគ្រោះលើកលែង​ការពិន័យអន្ដរការណ៍​ ជាប្រាក់លើអាជីវកម្មវិស័យទេសចរណ៍
រូបភាពឯកសារ

ប្រទេសកម្ពុជា ដោយមើលឃើញថា​​កំពុងតែទទួលរងនូវឥទ្ធិពល នៃការឆ្លងមេរោគ កូវីដ១៩​ ដែលធ្វើឲ្យបណ្ដាវិស័យផ្សេងៗ ក្នុងប្រទេស​កំពុងតែជួបការលំបាក ក្នុងនោះវិស័យទេសចរណ៍គឺជា វិស័យដែល ទទួលរង សម្ពាធខ្លាំងជាងគេ។​ ភ្ញៀវទេសចរបានធ្លាក់ចុះ យ៉ាងគំហុក ស្ទើតែ៨០%នៃភ្ញៀវអន្ដរជាតិ ចាប់តាំងពី ដើមឆ្នាំ២០២០ ជាពិសេស ភ្ញៀវជនជាតិចិនតែម្ដង។​

មេរោគ​កូវវិដ១៩​បានធ្វើឲ្យបណ្ដាអាជីវកម្មលើវស័យមួយនេះ ខាងបង់ប្រាក់ចំណូលរាប់ម៉ឺនដុល្លារ ខណៈដែលក្រុមហ៊ុនភាគច្រើន ប្រឈមមុខនឹងការផ្អាកដំណើការ និង ត្រូវកាត់បន្ថយកម្លាំងបុគ្គលិក ជាបណ្ដើរៗ។ យ៉ាងណាមិញ ដើម្បីចូលរួមចែករំលែក និងកាត់បន្ថយការចំណាយ ដល់បណ្ដាក្រុមហ៊ុនទាំងនេះ ក្រសួងទេសចរណ៍បាន ចេញសេចក្ដីប្រកាស​ស្ដីពីការអនុគ្រោះលើកលែងការពិន័យអន្ដរការណ៍ ជាប្រាក់ លើអាជីវកម្មវិស័យទេសចរណ៍។

ខាងក្រោមគឺជាសេចក្ដីប្រកាសរួម៖

ដោយ៖ Stince

Related Articles