We TV Cambodia

ក្រសួងទេសចរណ៍ចាត់វិធានការតឹងរឹង៥ ឲ្យអនុវត្ត ក្នុងឱកាសឆ្លងឆ្នាំ ២០២១

ក្រសួងទេសចរណ៍ចាត់វិធានការតឹងរឹង៥ ឲ្យអនុវត្ត ក្នុងឱកាសឆ្លងឆ្នាំ ២០២១

នាថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២០ ក្រសួងទេសចរណ៍បានចេញប្រកាសសារាចរណែនាំ ដល់មន្ទីរទេសចរណ៍រាជធានី/ខេត្ត ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូលឆ្នាំ២០២១។ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់មន្ទីទេសចរណ៍រាជធានី/ខេត្ត ដូចខាងក្រោម៖

១. ត្រូវជំរុញការអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន និងម៉ឹងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសកាត្រួតពិនិត្យកម្តៅ ពាក់ម៉ាស់ លាងដៃ និងបាញ់អាល់កុលសម្លាប់មេរោគឲ្យបានជាប្រចាំនៅគ្រប់គោលដៅទេសចរណ៍ទាំងអស់។

២. ត្រូវកំណត់សមត្ថភាពផ្ទុកអតិបរមា (Carry capacity) នៅតាមគោលដៅទេសចរណ៍ទាំងអស់ និងត្រូវបញ្ជៀសការជួបជុំជាក្រុមធំ (មិនឲ្យលើសពី២០នាក់) ដោយត្រូវគិតគូរអំពីការរក្សាគម្លាតសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងត្រូវកត់ត្រាភ្ញៀវទេសចរណ៍ (ឈ្មោះ លេខទូរស័ព្ទ អាសយដ្ឋាន) ដែលចូលទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។

៣. ត្រូវសហការជាមួយមន្ទីបរិស្ថាន មន្ទីសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ដើម្បីណែនាំម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ និងភ្ញៀវទេសចរឲ្យចូលរួមថែរក្សាបរិស្ថាន-អនាម័យ ដោយលុបបំបាត់ការបោះចោលសំរាម និងកាក់សំណល់ផ្តេសផ្តាស ជាពិសេសបញ្ឈប់ការបោះចោលក្រដាសក្រោមតុ កាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក និងត្រូវចាត់វិធានការតាមគ្រប់រូបភាពដើម្បីធានាអនាម័យក្នុងភោជណីយដ្ឋាន រួមទាំងបន្ទាប់ទឹក បង្គន់អនាម័យ ហើយបុគ្គលិកបម្រើការត្រូវមានឯសណ្ឋានឲ្យបានត្រឹមត្រូវ។

៤. ត្រូវសហការណែនាំ​ និងជំរុញអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។ រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាងដើម្បីជម្រាបជូនភ្ញៀវឲ្យបានដឹងជាមុន ជៀងវាងការកំណត់ថ្លៃហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

៥. ត្រូវសហការចុះតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីការបញ្រ្ជាប់ការយល់ដឹងជាសាធារណៈដល់ភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ អំពីហានិភ័យ និងវិធានការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវិដ-១៩​ ព្រមជាមួយការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ឲ្យបានល្អប្រសើ។

អត្ថបទដោយ៖​ពិសី

 

Related Articles