We TV Cambodia

ក្រសួងចេញសេចក្ដីណែនាំដល់ម្ចាស់រថយន្ត និងអ្នកធ្វើដំណើរលើសពី១០នាក់

ក្រសួងចេញសេចក្ដីណែនាំដល់ម្ចាស់រថយន្ត និងអ្នកធ្វើដំណើរលើសពី១០នាក់

ដោយ៖ពេជ្រ

ភ្នំពេញ៖  កាលពីថ្ងៃ០៥ មេសា ឆ្នំា ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសមួយស្ដីពី វិធានការការពារចម្លងវីរុសកូវីដ១៩ ចំពោះម្ចាស់រថយន្ត និងអ្នកដំណើរដោយមធ្យោបាយដឹកជញ្ជូនរួម ដែលផ្ទូកអ្នកដំណើរច្រើនលើសពី១០នាក់។

ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាព និងការចូលរួមការពារដល់ប្រជាពលរដ្ឋទាំំងអស់ក្នុងសកម្មភាពប្រចាំថ្ងៃបន្ថែមលើវិធានការនានា ក្រសួងបានលើកឡើងថា ចំពោះរថយន្ត Bus និង Mini bus ​ដែលដឹកអ្នកដំណើរលើសពី១០នាក់ត្រូវ បើកបង្អូចរថយន្ត ឲ្យខ្យល់ចេញចូល(ដោយមិនប្រើម៉ាសុីនត្រជាក់) រួមទាំងតម្រូវឲ្យអ្នកដំណើរទាំងអស់ពាក់ម៉ាស ឬក្រម៉ាខ្ទប់មាត់ ចម្រុះ ដើម្បីជាងវាងការឆ្លងកូវីដ១៩​  ឬផ្ដាសាយផ្សេងៗ។

ជាមួយគ្នានេះផងដែរ  ម្ចាស់រថយន្តត្រូវសំអាតរថយន្តជាប្រចាំដោយប្រើទឹកសាប៊ូ និងជូនអាល់កុលតាមធ្នាក់កៅអី និងមានទឹកអាល់កុលសម្រាប់ឲ្យអ្នកដំណើរលាងដៃ ហើយប្រសិនបើមានអ្នកចេញរោគសញ្ញា ផ្ដាសាយ ត្រូវផ្អាកការបើកបរ រួចអញ្ជើញទៅមន្ទីរពេទ្យសាធារណៈដើម្បីពិនិត្យសុខភាព៕

 

Related Articles