We TV Cambodia

ក្រសួងការងារ បើកប្រាក់ឧបត្ថម្ភលើកទី១៥ ដល់កម្មករក្នុងវិស័យកាត់ដេរចំនួនជាង ៧ពាន់នាក់

ក្រសួងការងារ បើកប្រាក់ឧបត្ថម្ភលើកទី១៥ ដល់កម្មករក្នុងវិស័យកាត់ដេរចំនួនជាង ៧ពាន់នាក់
កម្មកររោងចក្រកាត់ដេរ (ប្រភព៖ wmc.org)

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកប្រាក់ឧបត្ថម្ភជូនដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារជាលើកទី១៥ នៅថ្ងៃទី២៤ ខេកក្កដា ឆ្នាំ២០២០នេះ។

កម្មកររោងចក្រកាត់ដេរ (ប្រភព៖ wmc.org)

យោងតាមចេញក្ដីជូនដំណឺងរបស់ក្រសួងការងារស្ដីពី ការបើកប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រដ្ឋាភិបាលលើកទី១៥ បានឲ្យដឹងថា ក្រសួងនឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលទៅកាន់លេខទូរសព្ទ ដែលកម្មករបានផ្ដល់ឲ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក។

កម្មកររោងចក្រកាត់ដេរ (ប្រភព៖ wmc.org)

ចំពោះប្រាក់ឧបត្ថម្ភនេះដែរ នឹងផ្ញើជូនកម្មករនិយោជិតចំនួន ៧,២៧៧នាក់ ដោយផ្ញើជាប្រាក់រៀល និងអាស្រ័យទៅលើចំនួនថ្ងៃនៃកិច្ចសន្យាការងារ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញទន់ ក្នុងនោះរួមមាន៖

– ទឹកប្រាក់ចំនួន ៣៨ដុល្លារ សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ២១ថ្ងៃ ដល់ ៤៤ថ្ងៃ

– ទឹកប្រាក់ចំនួន ៧៦ដុល្លារ សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៥១ថ្ងៃឡើងទៅ

កម្មកររោងចក្រកាត់ដេរ (ប្រភព៖ wmc.org)

សូមជម្រាបថា បើសិនជាបងប្អូនខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះក្នុងរយៈពេល ១០ថ្ងៃបន្ទាប់ពីទទួលបានសារ ធនាការវិងនឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរដ្ឋាភិបាលវិញ។ ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ៖

សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ (ប្រភព៖ ក្រសួងការងារ)
សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ (ប្រភព៖ ក្រសួងការងារ)

អត្ថបទដោយ៖ Nevin

Related Articles