We TV Cambodia

ក្រសួងការងារ ជូនដំណឹងស្ដីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី២៦) ជូនបងប្អូនកម្មករនិយោជិត

ក្រសួងការងារ ជូនដំណឹងស្ដីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី២៦) ជូនបងប្អូនកម្មករនិយោជិត

អត្ថបទដោយ៖រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាសស្ដីពីការបើកប្រាក់ឧបត្ថម្ភជាលើកទី២៦ ដល់កម្មករនិយោជិតសរុបចំនួន៥,២៣១ នាក់ នៅរោងចក្រ សហគ្រាសចំនួន ១៣ ក្នុងវិស័យកាត់ដេរ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ ថ្ងៃ​២៧  សីហា ឆ្នាំ២០២០។

តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងការងារបានឱ្យដឹងថា កម្មករនោយោជិតចំនួន ៥,២៣១ នាក់ នៃវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល នឹងត្រូវបើកប្រាក់ឧបត្ថម្ភលើកទី២៦ តាមរយៈធនាគារឯកទេសវីង។

បន្ថែមពីនេះ ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្រោយការបញ្ចប់វត្គបណ្ដុះបណ្ដាលជំនាញទន់៕

 

Related Articles