We TV Cambodia

ក្រសួងការងារសន្យាផ្តល់ប្រាក់សំណងជូនដល់បុគ្គលិកសណ្ឋាគារ The Great Duke ក្នុងចំនួនទឹកប្រាក់ជាង ៣០ម៉ឺនដុល្លារ

ក្រសួងការងារសន្យាផ្តល់ប្រាក់សំណងជូនដល់បុគ្គលិកសណ្ឋាគារ The Great Duke ក្នុងចំនួនទឹកប្រាក់ជាង ៣០ម៉ឺនដុល្លារ
សណ្ឋាគារ The Great Duke (ប្រភព៖ Google) 

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានសម្រេចផ្ដល់សំណងជូនដល់បុគ្គលិកសណ្ឋាគារ The Great Duke ដែលបានតវ៉ាកាលពីថ្ងៃទី២១ ខែឧសភា ម្សិលមិញនេះក្នុងចំនួនទឹកប្រាក់ជាង ៣០ម៉ឺនដុល្លារ។ នេះបើយោងតាមការឲ្យដឹងពីលោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករ និងនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)។

បុគ្គលិកតវ៉ានៅមុខសណ្ឋាគារ The Great Duke (ប្រភព៖ Google)

លោកទូច កុសល បានប្រាប់ឲ្យដឹងថា បន្ទាប់ពីមានការតវ៉ាជាថ្មីនៅព្រឹកមិញនេះ លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះមកជួបបងប្អូនបុគ្គលិក និងបានអះអាងថា ក្រសួងការងារនឹងផ្ដល់សំណងជូននៅសប្ដាហ៍ក្រោយ ដោយថវិកាបុរេហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល។

លោកបានបន្ថែមទៀតថា បុគ្គលិកដែលមកតវ៉ាមានចំនួន ១៥២នាក់ ហើយថវិការដែលក្រសួងនឹងផ្ដល់សំណងជូនមានចំនួនជាង ៣០ម៉ឺនដុល្លារ។ ចំណែក បញ្ហារបស់សណ្ឋាគារនេះ គឺក្រសួងជាអ្នកទទួលខុសត្រូវ និងដោះស្រាយនៅពេលក្រោយ។

លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ (ប្រភព៖ Google)

គូសបញ្ជាក់ផងដែថា សណ្ឋាគារផ្កាយ៥ នេះ បានបើកដំណើរកាដំបូងកាលពីឆ្នាំ១៩៩៦ ដោយមហាសេដ្ឋី ថេង ប៊ុនម៉ា និងមានឈ្មោះថា Inter-Continental Hotel ប៉ុន្តែក្រោយមកត្រូវបានក្រុមហ៊ុន Regency Company Limited របស់ចក្រភពអង់គ្លេសទិញយក និងបានប្ដូរឈ្មោះទៅជា The Great Duke Phnom Penh នៅដើមឆ្នាំ២០១៨ បន្ទាប់មកត្រូវបានប្រកាសបិទទ្វារឈប់ដំណើរការចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ថ្មីៗនេះ។

អត្ថបទដោយ៖ Nevin

Related Articles